ភ្នំពេញ៖ បុរសពាក់ផ្កាយ៣យោធាម្នាក់ រួមនឹងបក្ខពួកប្រុសស្រីជាង១០នាក់ទៀតចូលផឹកស៊ីនៅភោជនីយដ្ឋានបឹងមាសហៅស្រីជាអ្នកចម្រៀងទៅដេកមិនព្រមទះ៣កំភ្លៀង រួចរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតហេតុឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចក្នុងភោជនីយដ្ឋាន បឹងមាស ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
នារីរងគ្រោះមានឈ្មោះ យ-ស-ព អាយុ៣០ឆ្នាំ មុខរបរអ្នកចំរៀង ស្នាក់ព្រែកលៀប ចំណែកជនដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះបានគេចខ្លួនបាត់។
ប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបនាងបានឃើញបុរសម្នាក់ រួមនិងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត បានបើករថយន្ត២ទៅ៣គ្រឿងចូលមកផឹកស៊ីនៅភោជនីយដ្ឋានដែលនាងធ្វើការ ។ចំណែកបុរសដែលអួតខ្លួនថាជាមន្ត្រីយោធាពាក់ផ្កាយ៣នោះ បើករថយន្តម៉ាស្តារ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ02-2-1215 បាននាំគ្នាចូលមកផឹកស៊ីយ៉ាងសប្បាយ ខណះមកដល់ម៉ោងកើតហេតុ ស្រាប់តែបុរសដែលបានអួតខ្លួនថាជាមន្ត្រីរយោធានោះ បានហៅអ្នកចំរៀងចំនួន៤នាក់ រួមទាំងរូបនាងផងដែរ កុំពុងច្រៀងនៅលើឆាកឲ្យចុះមករាំកំដរ នៅខាងក្រោមស្រាប់តែកំពុងតែរាំជនដៃដល់នោះ បានមកនិយាយជាមួយរូបនាងថានៅផឹកស៊ីកំដររូបគេទៅ គេនិងឲ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៍មិនបានឆ្លើយឆ្លងវែងឆ្ងាយនោះទេ ស្រាប់តែជនដៃដល់នោះបានមកលួងលោមនាង និងបបួលនាងទៅដេក តែនាងឆ្លើយវិញថារូបនាងលក់តែសម្លែងទេ មិនលក់ខ្លួនឡើយ។ ដោយលឺសម្តីនាងនិយាយបែបនេះធ្វើឲ្យជនដៃដល់ខឹងបានទះកំភ្លៀងទៅលើរូបនាងចំនួន៣កំភ្លៀង បន្ទាប់មកក៍ ប្រញាប់ប្រញាលបើករថយន្តចេញពីកន្លែងហេតុ តែត្រូវបានរូបនាងលួចថតបានរូបភាពមួយចំនួនផងដែរ។
បន្ទាប់ពីកើតហេតុនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា ដើម្បីឲ្យសមត្ដកិច្ចជួយស្វែងរកឃាត់ខ្លួនជនដៃដល់ដែលអួតខ្លួនជាមន្រ្តីយោធាផ្កា៣ យកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ជ្រោយពេជ្រ