បុរសម្នាក់ស្លាប់ដោយសារភ័យរថយន្តដេញបុកបើកម៉ូតូទៅបុកទ្រូងផ្លូវបោកក្បាលនឹងបង្គោលភ្លើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡង់គ្រីស័របើកដេញបុកម៉ូតូមួយគ្រឿងធ្វើឲ្យបុរសអ្នកបើកម៉ូតូភ័យជ្រុលទៅបុកទ្រូងផ្លូវបោកក្បាលនឹងបង្គោលភ្លើងស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១រំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែកម្ភៈឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា FTR ពណ៌ខ្មៅ ពាក់ស្លាកលេខ1CP-2986 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនដេញបុក ធ្វើអោយជនរងគ្រោះភ័យស្លន់ស្លោ ជិះទៅបុកសួនច្បារចែកផ្លូវពេញទំហឹង ហោះបោកក្បាលនឹងបង្គោលភ្លើង បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង ហើយរថយន្តបង្កបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទាក់ទងសមត្ថកិច្ចជំនាញចរាចរចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ នឹងប្រគល់អោយទៅវិញ ហើយសពរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងទាក់ទងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print