បន្ទាប់ពីស្វាគមន៍គ្នា នៅថ្ងៃទី​២៨ខែកុម្ភៈ ជាជំនួបពិភាក្សាផ្លូវការ រវាងត្រាំ -គីម

ចែករំលែក៖

ទីក្រុងហាណូយ៖ ជំនួបកាលពីយប់ថ្ងៃទី២៧ខែកុម្ភៈ គ្រាន់តែជា​ការបង្ហាញខ្លួនរួមគ្នា ស្វាគមន៍ជាសាធារណៈ(កម្តៅសាច់ដុំ) ប៉ុណ្ណោះ និងពិសាអាហារ ពេលយប់ជាមួយគ្នា ។
សម្រាប់ជំនួបនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី​២៨ខែកុម្ភៈនេះ​ ជាជំនួបសម្ងាត់ រវាងមេដឹកនាំ គីមជុងអ៊ុន និងដូណាលត្រាំ​។ ក្រោយមកនឹងមានជំនួបពិភាក្សា រវាងគណៈប្រតិភូប្រទេសទាំងពីរ ដែលជាកិច្ចពិភាក្សា សំខាន់បំផុត​។
ជំនួបពិភាក្សាសម្ងាត់ រវាងមេដឹកនាំទាំងពីរមានរយៈពេល​៤៥នាទី​ ក្រោយមកនឹងជំនួបពិភាក្សាជាក្រុម ។ ដល់វេលាម៉ោង​១១និង​៥៥នាទី​មេដឹកនាំទាំងពីរ និងមន្ត្រីទាំងអស់ចូលរួមពិសាអាហារថ្ងៃត្រង់ រួចធ្វើការបន្តទៀត ។ នៅវេលាម៉ោង ១៤និង០៥នាទី​ លោកត្រាំនិងគីមជុងអ៊ុន នឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួម​។ នៅវេលាម៉ោង ១៥និង​៥០នាទី មេដឹកនាំទាំងពីរ នឹងធ្វើសន្និសីទកាសែត។ ក្រោយបញ្ចប់ លោកត្រាំនឹងឡើងយន្តហោះវិលត្រឡប់ទៅកាន់អាមេរិកវិញ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print