សហភាពសហព័ន្ធយុវជនកម្ពុជា ឧបត្ថម្ភថវិកា ១៦លានរៀល ដល់ជនរងគ្រោះខ្មែរឥស្លាម ដោយអគ្គីភ័យ១៦គ្រួសារ នៅខេត្ដកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដឹកនាំដោយ លោក សេន ណាស៊ី និងលោក កៅ អ៊ីមរ៉ន បាននាំយកថវិកាសប្បុរស់ធម៏ ឧបត្ថម្ភ ចំនួន ១៦លានរៀល របស់ ស.ស.យ.ក ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះខ្មែរឥស្លាម ១៦គ្រួសារ ដែលត្រូវបានអគ្គីភ័យលេបត្របាក់ផ្ទះអស់ចំនួន ១៦ខ្នង ក្នុងមួយគ្រួសារទទួលបានថវិកា ១លានរៀល ដើម្បីយកដោះស្រាយក្នុងជីវភាពបានមួយគ្រា តាមវប្បធម៏ចែករំលែក ក្នុងគ្រាមានអាសន្ន័ ។ អំណោយនេះត្រូវបានប្រគល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋរងគ្រោះ កាលពីថ្ងៃអាទិត្យ១២ រោច ខែមាឃ ឆ្នាំចសំរឹទ្ធស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី០៣ មីនា ឆ្នាំ២០១៩ ។

លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៏មាន និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា៖ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ នៅវេលាប្រមាណ ម៉ោង ៣រសៀល មានគ្រោះអគ្គិភ័យមួុយបានកើតឡើង នៅភូមិ ស្វាយតាណន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមអស់ចំនួុន ១៦ខ្នង ព្រមទាំងខាតបង់ទ្រព្យសម្បត្តិនិងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់។
អគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅ រសៀល ម៉ោងប្រមាណ ៥:១៥នាទី ដោយមានការ ជួយ អន្តរាគមន៍ពីកងកម្លាំងជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកំពង់ចាម១គ្រឿង នគរបាលស្រុកស្រីសន្ធរ២គ្រឿង ស្រុកកងមាស ១គ្រឿង និងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ១គ្រឿងផងដែរ ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print