ខេត្តត្បូងឃ្មុំ ៖ នគរបាលស្រុកតំបែរបានធ្វេីការស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួនជន សង្ស័យពីរនាក់ជាបន្តបន្ទាប់ ក្នុងនោះមានម្នាក់ ទេីបនឹងចេញពីពន្ធនាគារ ហេីយមកប្រកបមុខ របរជួញដូរថ្នាំញៀនដែលផ្ទុយពីច្បាប់ដដែល ។
ជាក់ស្តែងនៅថ្ងៃទី២ ខែមីនាឆ្នាំ២០១៩ វេលា ម៉ោង ១០និង២៥នាទី សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមុខសញ្ញាចែកចាយប្រើប្រាស់គ្រឿងញៀន នៅចំណុចខាងលិចភូមិត្រពាំងស្រង៉ែរ ឃុំគោកស្រុក ស្រុកតំបែរ។
មុនការឃាត់ខ្លួន ជននេះបានផ្តួលម៉ូតូរត់គេចពី សមត្ថកិច្ចបានប្រហែល១០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចចាប់បាន និងពិនិត្យរកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូច ដែលជនសង្ស័យទំលាក់ ចោល ប្រហែល២ម៉ែត្រពីខ្លួន។
មន្ត្រីនគរបាលអោយដឹងថា ក្រោយការឃាត់ខ្លួន ជនសង្ស័យខាងលើបានសាររភាពថាថ្នាំញៀនខ្លួនបានពីឈ្មោះ ឆាង តូលី ជាមុខសញ្ញា ទើបចេញពីរពន្ធនាគារ ដោយឆែកឆេររកឃើញថ្នាំញៀនចំនួន០៨កញ្ចប់តូច និង ធំចំនួន០៤កញ្ចប់ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលយើងបានចងក្រងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តដើម្បូចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ