គីមជុងអ៊ុនបញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ចែករំលែក៖

ទីក្រុងហាណូយ៖ ក្រោយរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាមរយៈពេល​៤ថ្ងៃ ដោយ ជួបពីភាក្សាជាមួយប្រធានាធិបតីអាមេរិកពីរថ្ងៃ និង បំពេញទស្សនកិច្ចជាផ្លូវរដ្ឋ ២ថ្ងៃនៅវៀតណាម ទៀត ពេលនេះលោកគីមជុអ៊ុន បានឡើង រថភ្លើងវិលត្រឡប់ទៅកាន់ មាតុភូមិវិញ ក្នុងដំណើរ ជិត ៤យប់៤ថ្ងៃ ។

ដំណើរមកកាន់វៀតណាម បើទោះបីមិនបានចុះហត្ថលេខាជាមួយអាមេរិក ប៉ុន្តែជាជោគជ័យមួយយ៉ាងធំធេង របស់មេដឹកនាំកូរ៉េខាងជើង ដែល មេដឹកនាំ បាន«បើកបេះដូង»ឲ្យពិភពលោកបានដឹងថា៖ ទីក្រុងព្យុងយ៉ាងពិតជាមានបំណង បោះបង់បរមាណូពិតមែន ហើយពេលវេលាគឺអាស្រ័យលើអាមេរិកតែប៉ុណ្ណោះ។ លោកគីមជុអ៊ុន បាននិយាយថា បើលោកមិនចង់បោះបង់អាវុធបរមាណូ លោកក៏មិនមកកាន់ទីនេះជួបជាមួយប្រធានាធិបតីអាមេរិកដែរ ។​

សូមបញ្ជាក់ផងដែរថា ដំណើរមកដល់ប្រទេសវៀតណាម នៅរសៀលថ្ងៃទី​២៦ខែកុម្ភៈ នៅរសៀលថ្ងៃទី​២ខែមីនា រថភ្លើង ពាសដែក របស់មេដឹកនាំ គីម ជុងអ៊ុន បានចាប់ផ្តើមវិលកង់ចេញពីប្រទេសវៀតណាម ហើយ ក្រោយបំពេញទស្សនកិច្ច ជាផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម និង ជំនួបជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំ រយៈពេលពីរថ្ងៃដូចគា សរុប​៤ ថ្ងៃនិងថ្ងៃមកដល់ទៀត គឺ​៥ថ្ងៃហើយ​។

ពលរដ្ឋវៀតណាម​បានចេញមកអម សង្ខាងផ្លូវជូនដំណើរ លោកគីមជុងអ៊ុនវិលត្រឡប់ទៅកូរ៉េខាងជើងវិញ ។ ក្បួនរថភ្លើងរបស់លោកនឹងត្រូវធ្វើដំណើររយៈពេលជាង ៤០ម៉ោង ក្នុងចំងាយ ផ្លូវជា ៤,៥០០គីឡូម៉ែត្រឆ្ពោះ​ទៅកាន់​ទីក្រុងព្យុងយ៉ាង ។

វៀតណាមត្រូវបាន ​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង ចាត់ទុក ជាប្រទេស​ដែលស្ថិត​ក្នុងគោលដៅ​ប្រសើរមួយ សម្រាប់ប្រមុខ​ដឹកនាំ គីម ក្នុងការបំពេញ​ទស្សនកិច្ច។ សម្រាប់ដំណើរទស្សនកិច្ច​ ដែលចាប់ផ្តើមជាផ្លូវការ​កាលពី​ល្ងាចថ្ងៃសុក្រ លោក គីម និងគណៈប្រតិភូកូរ៉េខាងជើង ត្រូវបាន​ទទួលស្វាគមន៍​​ដោយប្រធាន​បក្សកុម្មុយនិស្ត និងជាប្រធានាធិបតី​វៀតណាមលោក ង្វៀន ភូត្រុង នៅក្នុងវិមានរដ្ឋ​នៃទីក្រុងហាណូយ ខណៈកូរ៉េខាងជើង​​កំពុង​តែព្យាយាម បើក​ចំហ​ទ្វារទៅកាន់​អន្តរជាតិ​ដើម្បីងាកទៅផ្តោត​សំខាន់លើការ​អភិវឌ្ឍ​សេដ្ឋកិច្ច ចំពោះមុខ​ទណ្ឌកម្ម​​អន្តរជាតិ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print