យុវជនម្នាក់លោតទឹកសម្លាប់ខ្លួនដោយសារបងប្ពូនស្តីបន្ទោសរឿងដើរលេងច្រើនពេក

ចែករំលែក៖

ភ្នំពេញ ៖ ប្រទះឃើញសពយុវជនម្នាក់អណ្តែតទឹក បន្ទាប់ពីយុវជនរូបនេះបានសម្រេចចិត្តមក​លោតទឹកសម្លាប់ខ្លួនដោយសារបងប្អូនស្តីបន្ទោសបន្តិចបន្តួចរឿងដើរលេងច្រើន ។ហេតុការណ៍ភ្ញាក់ផ្អើលរកឃើញសពនេះកើតឡើងកាល​ពី​ម៉ោងជិត១រសៀលថ្ងៃទី២ ខែមីនាឆ្នាំ ២០១៩ ​នៅក្រោមស្ពានជ្រោយចង្វារ ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពៅដាវីនហៅនីត អាយុ ២២ឆ្នាំរស់នៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ មុខរបររត់ម៉ូតូកង់បី ។

បើតាមសម្តីក្រុមគ្រួសារ ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស៊ីជាមួយបងប្អូននៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ ហើយត្រូវបាន​បងប្អូនស្តីបន្ទោសរឿងដើរលេងដាច់យប់ច្រើន រកលុយមិនសល់ ។ ក្រោយមកដោយសារស្រវឹងផង ហើយយុវជនរូបនេះបានគិតច្រើនផងក៏បានជិះម៉ូតូទាំងយប់ ដោយ​មិនដឹងទៅណានោះទេ ។

ប្រភពបន្តថា នៅយប់នោះជនរងគ្រោះបានទូរសទ្ទ័ប្រាប់បងប្អូនម្នាក់ទៀតថា យើងលាសិនហើយព្រោះអស់កម្មពៀនឹងគ្នាហើយរួចក៏ផ្តាំឱ្យបងប្អូនមកយកម៉ូតូផងនៅ​លើស្ពានជ្រោយចង្វា។ ដោយសារបងប្អូនមិនចាប់អារម្មណ៍ ស្មានតែនិយាយលេង រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី១ ខែមីនា បាត់​មិន​ឃើញ តេក៏មិនចូល។ ប្រភពឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២ ខែមីនា ក្រុមគ្រួសារក៏ជួលគេមុជទឹករាវរហូតដល់ម៉ោងជាង១២ ថ្ងៃត្រង់ក៏ប្រទះឃើញសព រួចបានស្រងមកលើគោក ដឹកយកទៅធ្វើបុណ្យនៅវត្តទួលសង្កែតាមប្រពៃណី ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print