តុលាការសម្រេចឃុំខ្លួនក្រពុំឈូក មេការជួញដូរមនុស្សដ៏ល្បីម្នាក់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ លោកស្រី ពេជ្រ មារ៉ែន ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួន ក្រពុំឈូក មេការជួញដូរមនុស្សដ៏ល្បីម្នាក់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន
ពីបទ”សញ្ចារកម្ម និងផ្តល់កន្លែងសំរាប់ធ្វើពេស្យាចារ”ដែលប្រព្រឹត្តនៅ ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទីយប់  តាមមាត្រា២៥ មាត្រា២៦ និងមាត្រា៣២នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទមានឈ្មោះ ទូច ចាន់  ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះហៅក្រៅ ក្រពុំ ឈូក មានទីលំនៅបច្ចុប្បន្ន នៅផ្ទះ ជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅកំណើត ភូមិ អង្គបានឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ករណីនេះ ជនរងគ្រោះទី១ឈ្មោះ លីហួ អនីតិជន ទី២ឈ្មោះ ម៉ៅ រក្សា ទី៣ឈ្មោះ  សៀង គា ទី៤ឈ្មោះ ធី ចាន់លីណា
ទី៥ឈ្មោះ មុន លក្ខិណា ទី៦ឈ្មោះ ពេជ្រ រតនា។

សូមរំលឹកថា៖ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានអោយដឹងថា៖ ដោយមានសេចក្តីរាយការណ៏ពីពលរដ្ឋល្អថាមាន មេការម្នាក់បាននាំស្រីៗជាច្រើននាក់ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះ លោក រស់ សាវិន ប្រធានការិយាលយ័ការជួញដូរ បានសហការជាមួយកំលាំងនគរបាលមូលដ្ឋានចុះធ្វើការឆែកឆេរ ក៏បានឃើញមនុស្សប្រុសស្រីជាច្រើននាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៏មកមែន ៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print