សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើកទី២១ ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាប្រិយភាព និងមនោសញ្ចេតនាដ៏ខ្ពង់ជាមួយប្រជាជនបានរំលឹកលើផេកសម្តេចថា៖ ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ដែលជា​និច្ចកាល រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ពិធី​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​កេរ​មរតក​វប្បធម៌ និង​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

សម្តេចបន្តថា៖ ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ជាការ​ជំរុញ និង​ផ្សព្វផ្សាយ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ហើយ​និង​ទេពកោសល្យ​វប្បធម៌ ក៏ដូចជា​ការ​ក្រើនរម្លឹក បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​យុវជន​ដែលជា​ទំពា​ង​ស្នង​ឬ​ស្សី​។​

សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិអោយជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសសូមអោយដំណើរកម្សាន្តនាចុងសប្តាហ៍ប្រកបដោយភាពរីករាយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print