រថយន្តមែកសឺដែសសាកកម្លាំងនឹងបង្គោលភ្លើងរងការខូចខាតដាច់កាឡេទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយបង្កឡើងដោយសារតែបុរសម្នាក់និងមិត្តភក្តិម្នាក់ទៀតរួមដំណើរជាមួយបានបើករថយន្តមែកសឺដែសមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងបណ្តាលអោយបង្គោលភ្លើងវៀច ចំណែករថយន្តបង្កដាច់កាឡេខាងឆ្វេងទៅមុខលែងរួច ។

IMG-20151210-WA0006

ហេតុការណ៍​ការនេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ១០​ ខែធ្នូ​  ឆ្នាំ២០១៥​ នៅចំណុចមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក​ តាមបណ្តោយផ្លូវលេខ១៨២​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក មែកសឺដែសមួយគ្រឿង​ ពណ៍​ទឹកប្រាក់​  ពាក់ស្លាកលេខភ្នំពេញ2J-4168 បើកបរដោយបុរសម្នាក់ និងមានមិត្តភក្តិម្នាក់ទៀតរួមដំណើរជាមួយ​ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២​ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន​ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលរងការខូចខាតបន្តិចបន្ទួច ចំណែករថយន្តបង្កបានដាច់កាឡេខាងឆ្វេងទៅមុខលែងរួចតែមិនបណ្តាលអោយរបួសដល់មនុស្សនោះទេ ។

ក្រោយពេលកើតហេតុកម្លាំសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានប្រគល់អោយម្ចាស់ស្ទួចរថយន្តទៅជួសជុលដោយខ្លួនឯងព្រោះដោយសារតែបង្គោលភ្លើងមិនមានការខូចខាតខ្លាំង ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនរះមិនមានបង្កអោយមានការខូចខាតនូវទ្រព្យសម្បត្តិសាធារណៈធ្ងន់ធ្ងរផងនោះទេ និងមិនបង្កអោយមានមនុស្សស្លាប់ឬរងរបួសផងដែរ នោះទើបកម្លាំងសមត្ថកិច្ចអនុញ្ញាតអោយម្ចាស់រថយន្តស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯងនិងមិនមានធ្វើការអប់រំអ្វីផងដែរ ៕

IMG-20151210-WA0007

IMG-20151210-WA0010

IMG-20151210-WA0001

...

 

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print