ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែបុរសម្នាក់និងមិត្តភក្តិម្នាក់ទៀតរួមដំណើរជាមួយបានបើករថយន្តមែកសឺដែសមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងបណ្តាលអោយបង្គោលភ្លើងវៀច ចំណែករថយន្តបង្កដាច់កាឡេខាងឆ្វេងទៅមុខលែងរួច ។
ហេតុការណ៍ការនេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ១០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក តាមបណ្តោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក មែកសឺដែសមួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2J-4168 បើកបរដោយបុរសម្នាក់ និងមានមិត្តភក្តិម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលរងការខូចខាតបន្តិចបន្ទួច ចំណែករថយន្តបង្កបានដាច់កាឡេខាងឆ្វេងទៅមុខលែងរួចតែមិនបណ្តាលអោយរបួសដល់មនុស្សនោះទេ ។
ក្រោយពេលកើតហេតុកម្លាំសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានប្រគល់អោយម្ចាស់ស្ទួចរថយន្តទៅជួសជុលដោយខ្លួនឯងព្រោះដោយសារតែបង្គោលភ្លើងមិនមានការខូចខាតខ្លាំង ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនរះមិនមានបង្កអោយមានការខូចខាតនូវទ្រព្យសម្បត្តិសាធារណៈធ្ងន់ធ្ងរផងនោះទេ និងមិនបង្កអោយមានមនុស្សស្លាប់ឬរងរបួសផងដែរ នោះទើបកម្លាំងសមត្ថកិច្ចអនុញ្ញាតអោយម្ចាស់រថយន្តស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯងនិងមិនមានធ្វើការអប់រំអ្វីផងដែរ ៕
...
ដោយ៖ ព្រែកជ័យ