ភ្នំពេញ៖ ជនសង្ស័យ២នាក់ខណៈកំពុងតែជិះម៉ូតូតាមផ្លូវក៏ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាកំពុងល្បាតតាមមូលដ្នានដោយមានការសង្ស័យក៏ហៅឲ្យឈប់រួចធ្វើការឆែកឆេរខ្លួនឃើញគ្រឿងញឿន៨កញ្ចប់តូច ។
កាលពីវេលាម៉ោង១០ និង៤០នាទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចមុខសាលាបាក់ទូកតាមបណ្ដោយផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់វាល់វង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅតាមផ្លូវក្នុងមូលដ្នានរបស់ខ្លួនស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ខាងលើកំពុងជិះម៉ូតូម្នាក់មួយគ្រឿង ម៉ាកកូនទា ពណ៌លឿង ពាក់ស្លាកលេខ កំពុងស្ពឺ1B-8062 និងមួយទៀតម៉ាកFino ពណ៍ខៀវពាក់ស្លាក់លេខភ្នំពេញ1U-1089 ខណៈមកដល់ចំណុចកើតខាងលើជនសង្ស័យហាក់ដូចជាមានការភ័យហើយបម្រុងជិះគេចខ្លួនធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យក៏បាននាំគ្នាដេញតាមពីក្រោយហើយក៏បានហៅជនសង្ស័យឱ្យឈប់នៅតែមិនឈប់ទៀតក្រោយមកកម្លាំងសមត្ថកិច្ចក៏បានស្ទាក់ចាប់បានរួចធ្វើការឆែកឆេរខ្លួនទើបរកឃើញគ្រឿងញៀន៨កញ្ចប់តូច ។
ក្រោយពីកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាក៏បានធ្វើការឃាត់ខ្លួននិងសាកសួរក៏បានឈានទៅដល់ចូលឆែកឆេរនៅក្នុងផ្ទះជួលរបស់ជនសង្ស័យមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលំខាងក្រោយសាលាកសិកម្ម ផ្ទះជួលលេខ០១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានរកឃើញគ្រឿងញឿន៤កញ្ចប់តូច ២កញ្ចប់ធំ និងជញ្ចីង១ កាំភ្លឺងខ្លី១ដើមម៉ាកPAកុល និងឃាត់ខ្លួនប្រុស២ ស្រី២នាក់ ។ ក្នុងដោយការឆែកឆេរនៅផ្ទះជួលខាងលើនេះចូលរួមពីលោក គ្រី គឹម ឃាន់ ព្រះរាជជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យមានទី១ឈ្មោះ កែវ រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាដក ទី២ឈ្មោះ អ៊ុង យូសេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាដក ទី៣ឈ្មោះ ពិន ពិសិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ទី៤ឈ្មោះ ឡុង ជាភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ទី៥ឈ្មោះ ម៉េង លី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ និងទី៦ឈ្មោះ សេង រដ្នា ភេទស្រីអាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់រួមនឹងវត្ថុតាងគ្រឿងញឿនសរុបទាំងអស់១២កញ្ចប់តូច ២កញ្ចប់ធំរួម និងកាំភ្លឺងខ្លី១ដើមទៀតត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ ស រស្មី