នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងចុះចាប់ទំនិញ សំបកពោះវៀន កង់ម៉ូតូ នាំចូលស្កុក.លក់.ចែកចាយរំលោភកម្មសិទ្ធបញ្ញា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ៩ធ្នូ ឆ្នាំ២០១៥នេះ បានចុះបង្ក្រាបទីតាំងនាំចូល ស្តុក.លក់.ចែកចាយសំបកកង់ម៉ូតូដែលរំលោភលើកម្មសិទ្ធបញ្ញា របស់ក្រុមហ៊ុនមួយ នៅអាសយ័ដ្ឋានផ្ទះលេខ ១៧ ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ោ ក្រុង- ខេត្តបាត់ដំបង ។ 

ករណីចុះបង្រ្កាបនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីឡុង ស្រេង អនុប្រធាននាយក ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយមានការអនុញាតិពីលោកឧត្តមសេនីយ័ឯកជា សុមេធី អគ្គស្នងការរង នគរនបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាឲ្យកំលាំងរបស់លោក ចុះទៅសហការជាមួយសមត្តកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជ្ញារងខេត្តបាត់ដំបង ។

ក្នុងប្រតិបត្តិការណ៍នេះ ដែលលោកឧត្តមសេនីយ៍ឡុង ស្រេង បានឲ្យដឹងថា ទីតាំងនាំចូល ស្តុក លក់ និងចែកចាយសំបក ពោះវៀនកង់ម៉ូតូនេះម្ចាស់ឈ្មោះតាំង គឹមឡុង និងបានរំលោភលើកម្មសិទ្ធរបស់ក្រុមហ៊ុ នគង់ ងួន គ្រុបអារហណ័នីរហណ័ ។ ហេីយវត្ថុតាងចាប់យករួមមានៈ.សំបក និងពោះវៀនកង់ ទោចក្រយាន យន្តម៉ាកIRCដូចមាន ១ .សំបលកង់ចំនួន ១៨៦សំបក ២.ពោះវៀនកង់៦៣០ពោះវៀន ។

ក្រោយធ្វើការឆែកឆេរ និងចាប់យកវត្ថុតាង ជាមួយម្ចាស់ផ្ទះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនទៅកាន់ការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចខេត្តបាត់ដំបង ដេីម្បីកសាងសំណុំរឿង បញ្ជួនបន្តទៅកាន់សាលាដំបូងខេត្តតាមនិតិវិធី ៕

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print