ខេត្តកណ្តាល៖ កាន់តែវែងឆ្ងាយហើយ ខណះដែលសាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ ត្រូវបានលោកស្រី ពេជ មារ៉ែន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួន ក្រពុំឈូក មេការជួញដូរមនុស្សដ៍ល្បីម្នាក់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ននោះ ក្រពុំ ឈូកក៍បានទម្លាយរឿងរ៉ាវពីមុនថានៅមានបក្ខពួកខ្លួនពីនាក់ទៀតកំពុងរកសុីដូចខ្លួនដែរ គឺយកស្រីៗក្មេងៗអាយុក្រោម១៨ឆ្នាំ ទៅអោយភ្ញៀវរួមភេទ និងមានផ្ទះសំណាក់ឈ្មោះ មហា លាភ កំពុងលួចលាក់បំរើរផ្លូវភេទផងដែរ។
ក្រពុំ ឈូកបានអោយដឹងទៀតថា បក្ខពួកខ្លួនទី០១ឈ្មោះ ធី ភេទប្រុស (ចរិកស្រី) មេការនៅហាង កូលាប ជាយដែន
និងឈ្មោះ តួ ភេទប្រុស មេការប្រចាំនៅក្នុងផ្ទះសំណាក់មហា លាភ ស្ថិតនៅសង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ដែលកំពុងរកសុីមុខរបរដូចខ្លួនចឹង ហើយស្នើរអោយសមត្ថកិច្ចជួយចាប់ផង កុំចាប់តែខ្លួនដែលគ្មានខ្នងបង្អែកដូចគេ ។
ជនជាប់ចោទឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះហៅក្រៅ ក្រពុំ ឈូក មានទីលំនៅបច្ចុប្បន្ន នៅផ្ទះ ជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕និងមានទីលំនៅកំណើត ភូមិ អង្គបានឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ជាប់ចោទពីបទ”សញ្ចារកម្ម និងផ្តល់កន្លែងសំរាប់ធ្វើពេស្យាចារ”ដែលប្រព្រឹត្តនៅ ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទីយប់ តាមមាត្រា២៥ មាត្រា២៦ និងមាត្រា៣២នៃក្រមព្រហ្មទណ្ឌ៕
ជនរងគ្រោះទី០១ឈ្មោះ លីហួ អនីតិជន ទី០២ឈ្មោះ ម៉ៅ រក្សា ទី០៣ឈ្មោះ សៀង គា ទី០៤ឈ្មោះ ធី ចាន់លីណា
ទី០៥ឈ្មោះ មុន លក្ខិណា ទី០៦ឈ្មោះ ពេជ្រ រតន: ។
សូមរំលឹកថា នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានអោយដឹងថាដោយមានសេចក្តីរាយការណ៏ពីពលរដ្ឋល្អថាមាន មេការម្នាក់បាននាំស្រីៗជាច្រើននាក់ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះ លោក រស់ សាវិន ប្រធានការរិយាលយ័ការជួញដូរ បានសហការជាមួយកំលាំងនគរបាលមូលដ្ឋានចុះធ្វើការឆែកឆេរ ក៏បានឃើញមនុស្សប្រុសស្រីជាច្រើននាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៏មកមែន ៕ ឆ ដា