ទីក្រុងវ៉ាសុីនតោន៖ ប្រធានាធិបតីអាមេរិកដូណាលត្រាំបានលើកឡើងថា ការចំណាយប្រាក់រាប់រយលានដុល្លារ ក្នុងមួយឆ្នាំទៅលើសកម្មភាពធ្វើសមយុទ្ធ ដោយមិនទទួលបាន អ្វីមកវិញទាល់តែសោះ ។ ទាំងនោះហើយលោកត្រាំសម្រេចលុបសមយុទ្ធទាំងនោះ ដើម្បី សន្សំសំចៃ និងជាការលើកទឹកចិត្តដល់កូរ៉េខាងជើង ឲ្យបោះបង់អាវុធបរមាណូ ។
ការចង់បានរបស់មេដឹកនាំកូរ៉េខាងជើង ឲ្យអាមេរិកនិងកូរ៉េខាងត្បូង បញ្ចប់សកម្មភាពធ្វើសមយុទ្ធរួម ជាទ្រងទ្រាយធំ ។ រាល់សមយុទ្ធនោះ ក៏ជាពេលវេលា កូរ៉េខាងជើងសាកល្បង អាវុធ ដើម្បីតបត ការធ្វើសមយុទ្ធ ។
នៅពេលនេះ លោកត្រាំ បានជូនកាដូពិសេស ដល់មេដឹកនាំគីមជុអ៊ុន នាពេលនេះគឺ ការបញ្ចប់រាល់សកម្មភាពធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ជាមួយកូរ៉េខាងត្បូង ដែលជាសមយុទ្ធ ត្រូវបានភាគីកូរ៉េខាងជើង ចាត់ទុកថាជាការ ត្រៀមលក្ខណះឈ្លានពាន ។ សមយុទ្ធនោះដែរក៏ជាហេតុធ្វើឲ្យកូរ៉េខាងជើង ត្រូវបង្កើនការផលិតសព្វាវុធដើម្បីការពារខ្លួន ។
កន្លងមកកូរ៉េខាងជើង តែងតែអំពាវនាវឲ្យ អាមេរិកនិងកូរ៉េខាងត្បូង បញ្ចប់ការធ្វើសមយុទ្ធនោះ តែប្រទេសទាំងពីរមិនព្រម។ នៅពេលនេះលោកត្រាំបានប្រកាសឈប់ធ្វើសមយុទ្ធ ដែលជាកាដូសម្រាប់កូរ៉េខាងជើង បញ្ចប់ក្តីបារម្ភពីសកម្មភាពយោធា និងមានទំនុកចិត្តនៅក្នុងការ រំសាយអាវុធបរមាណូ។
លោកត្រាំបានប្រកាសថា ការសម្រេចលុបសមយុទ្ធទ្រង់ទ្រាយធំគឺដើម្បីកាត់បន្ថយការចំណាយទៅលើកម្លាំងយោធា បានរាប់រយលានដុល្លារ ។ ក្រៅពីនេះ លោកត្រាំបញ្ជាក់ថា ទំនាក់ទំនងជាមួយកូរ៉េខាងជើង ល្អប្រសើរ បញ្ចប់ការប្រឈមមុខដាក់គ្នា ជាហេតុផលដែលត្រូវបញ្ចប់សមយុទ្ធទាំងនោះ ។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក Patrick Shanahan បានថ្លែងអំពីការសម្រេចចិត្តបញ្ឈប់ សមយុទ្ធយោធានេះជាផ្លូវ បន្ទាប់ពីមានការអំពាវនាវពីរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង Jeong Kyeong-doo កាលពីថ្ងៃសុក្រ កន្លងទៅថ្មីៗ ។
ការវិវឌ្ឍន៍ចុងក្រោយនេះផងដែរ ត្រូវបានមន្ត្រីលើកឡើងថា គឺដើម្បីកាត់បន្ថយស្ថានការតានតឹងនៅក្នុងតំបន់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ដើម្បីចូលរួមក្នុងសកម្មភាព ដែលអាចឈានដល់ការរំសាយអាវុធបរមាណូទាំងស្រុងនៅឧបទ្វីបកូរ៉េ ។
លោកដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា ការធ្វើសមយុទ្ធនេះ មានការចំណាយធនធានច្រើន ដែលជាក្តីបារម្ភបំផុត ។ លោក ត្រាំ ក៏បានស្នើឲ្យរដ្ឋាភិបាល បង្កើនប្រាក់ចំណាយសម្រាប់កងកម្លាំងអាមេរិកឈរជើងនៅកូរ៉េខាងត្បូងថែមទៀតផង ៕
ដោយ៖ មែវ សាធី