ភ្នំពេញ៖ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការ ក្រសួងការពារជាតិ លេីកឡេីងថា: ការរៀបចំពិធីអបអរសាទរខួបលេីកទី ១០៨ ទិវា អន្តរជាតិនារី ៨ មិនា ឆ្នាំ ២០១៩នេះឡេីង គោលបំណងលេីកទឺកចិត្តយោធិននារីកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ដែលកន្លងមក បងប្អូនលះបង់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពក្នុងកិច្ចការពារបុព្វហេតុជាតិមាតុភូមិ រហូត ដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ ។ លោកស្រីរដ្ឋលេខាធិការ ក្រសួងការពារជាតិ លេីកឡេីងដូច្នេះ ក្នុងឱកាសទស្សកិច្ចកំសាន្ត នៅបព្ជាាដ្ឋានកងទ័ពជេីងទឹកមូល ដ្ឋានសមុទ្ទ ។ កម្មវិធីនេះរួមមាន: ការរៀបចំមិទ្ទីញ ជិះនាវាកំ សាន្ត ជប់លាង និងបោះតង់ស្នាក់នៅរួមគ្នាជាលក្ខណៈមិត្តភាព អបអរសាទរខួបលេីកទី១០៨ ទិវាអន្តរជាតិនារី៨ មិនា ឆ្នាំ ២០ ១៩ និងមាន ការចូលរួមពីសំណាក់ លោកជំទាវ តំណាងនារីមកពីក្រសួង សុីវិលនិងគ្រួសារយោធិពលី ។ ពិធីនេះប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៩ នៅបព្ជាាដ្ឋានកងទ័ពជេីងទឹកមូលដ្ឋានសមុទ្ទ ។ លោករដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ លោកជំទាវ អំពាវនាវដល់យោធិននារីទាំង អស់ក្នុង(ខ.ភ.ម)បន្តប្រឹងប្រែងពង្រឹងសមត្ថភាព ចូលរួមអនុវត្តការងារ ឱយមានប្រសិទ្ធភាព និងវឌ្ឍនភាព ស្របទៅនិងកំណែ ទម្រង់(ខ.ភ.ម) និងត្រូវប្រុងប្រយ័ត្ន ការញុះញង់ ពីក្រុមអគតិ ត្រូវពង្រឹងស្មារតី ឱយបានរឹងមាំ ជឿជាក់លេីការដឹកនាំរបស់ប្រ មុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខ និងជាមគ្គុ ទ្ទេសក៍ដ៏ឆ្នេីម នាំយកសន្តិភាពជូនប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះដែរ គណអធិបតី ប្រគល់បាច់ផ្កាជូនលោកជំ ទាវថ្នាក់ដឹកនាំចែកជូនដល់យោធិននារី ៥០០ នាក់នូវវត្ថុអនុ ស្សាវរីយ៍មានក្រមា អាវយឺត ដោយឡែកតំណាងគ្រូសារកងទ័ព ថែមជូនថវិកាមួយចំនួនទៀតផងដែរ ៕
ដោយ៖ សុខដុម