រឿងក្តី Huawei នឹងបន្តអូសបន្លាយច្រើនខែ ឬច្រើនឆ្នាំខាងមុខ បន្ទាប់ពីអគ្គនាយកហិរញ្ញវត្ថុប្តឹងឡើងតុលាការកំពូលកាណាដា

ចែករំលែក៖

ប្រទេសកាណាដា៖ នៅពេលនេះរដ្ឋាភិបាលកាណាដា ទីភ្នាក់ងាព្រំដែន និងកម្លាំងប៉ូលិស​ ប្រឈមនៅពាក្យបណ្តឹង ពីអគ្គនាយកហិញ្ញវត្ថុ Hua​wei ​ពីការចាប់ខ្លួនលោកស្រីដោយបំពានច្បាប់ ។​ ប្រសិនបើតុលាការកំពូល រកឃើញថាលោកស្រីមិនមានកំហុស ហើយមិនមានភស្តុតាងចោទប្រកាន់ច្បាស់លាស់ណាមួយនោះ​លោកស្រីអាចនឹងត្រូវដោះលែងឲ្យមានសេរីភាព វិញ ។
អគ្គនាយកហិរញ្ញវត្ថុ​(CFO)របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ​លោកស្រី Meng Wanzhou បានដាក់ពាក្យបណ្តឹងឡើងទៅកាន់តុលាការ​ខេត្ត British Columbia ប្តឹងរដ្ឋាភិបាលកាណាដា ភ្នាក់ងារព្រំដែន និងប៉ូលីសកាណាដា ផងដែរ។
កាលពីថ្ងៃទី​៣ខែមីនា ក្រុមហ៊ុនGudmundseth Mickelson LLP តំណាងឲ្យ លោកស្រី Meng Wanzhou បានប្រកាសឲ្យដឹងថា លោកស្រីបានសម្រេចដាក់ពាក្យបន្តឹងឡើងទៅកាន់តុលាការកំពូលនៅក្នុងខេត្ត​ British Comlumbia ​ប្តឹងរដ្ឋាភិបាល ភ្នាកងារព្រំដែន និងកម្លាំងប៉ូលិស បានបំពានច្បាប់ តាមរដ្ឋធម្មនុញ្ញ​ ដែលបានចាប់ខ្លួនលោកស្រីនៅអាកាសយានដ្ឋានអន្តរជាតិ Vancouver ​កាលពីថ្ងៃទី​១ខែធ្នូឆ្នាំ​២០១៨​ដោយខុសច្បាប់។
លោកស្រី​ Meng Wanzhou ត្រូវបានអនុញ្ញាត្តិឲ្យនៅក្រៅឃុំ ដោយបង់ប្រាក់ធានា ។ តាមគម្រោងនៅថ្ងៃទី​៦ខែមីនាខាងមុខនេះ លោកស្រីនឹងត្រូវឡើងទៅកាន់តុលាការស្តាប់ ការសម្រេច និងរបាយការណ៍ស្តីពីការបញ្ជូនលោកស្រីទៅកាន់អាមេរិក​។ ប៉ុន្តែការបញ្ជូនលោកស្រីទៅកាន់អាមេរិក អាចនឹងត្រូវ អូសបន្លាយពេលវេលាជាច្រើនខែ ឬច្រើនឆ្នាំ ដោយមានបញ្ហាជាច្រើន​។
ក្រុមអ្នកឯកទេសបានលើកឡើងថា រាល់សកម្មភាពរបស់អាមេរិកទៅលើក្រុមហ៊ុន ហួវាយ ដោយសារតែក្រុមហ៊ុននេះ មានការ រីកចំរើនលើសពីក្រុមហ៊ុនហ៊ុនអាមេរិក ពិសេស​គឺការផ្តល់សេវាកម្ម​ 5G ។ ចំណុចទាំងនោះហើយបានជាអាមេរិក សម្រេចទប់ស្កាត់ ក្រុមហ៊ុនបច្ចេកវិទ្យា ខាងលើ និងស្នើរដល់ប្រទេសជាសម្ព័ន្ធឲ្យបោះបង់ក្រុមហ៊ុននេះ ដោយបញ្ហាសន្តិសុខជាតិ ។
ពេលថ្មីៗនេះអាមេរិកបាន បញ្ចុះបញ្ចូលប្រទេសឥណ្ឌូនេស៊ី​ ឲ្យបោះបង់ក្រុមហ៊ុន Huawei ​ដើម្បីការពារសន្តិសុខជាតិ។ ការខិតខំរបស់អាមេរិកគឺដើម្បី អំពាវនាវដល់ប្រទេសទាំងអស់បោះបង់Huawei ​ដោយសារតែក្រុមហ៊ុននេះលេចធ្លោជាងអាមេរិកនៅលើពិភពលោក ។ អាមេរិកកំពុងតែខិតខំ រុញក្រុមហ៊ុន Huawei ​ឲ្យធ្លាក់ក្នុងរណ្តៅ«មរណៈ» ដោយមិននឹកស្មានដល់ថាកំពុងតែ ជួយផ្សព្វផ្សាយ ឃោសនាដល់ក្រុមហ៊ុន Huawei ទៅវិញ ជួយឲ្យក្រុមហ៊ុនទទួលបាន កិច្ចព្រមព្រៀងនៅប្រទេសជាច្រើនក៏ដូចជា រកប្រាក់ចំណូលបានច្រើនជាងមុខទៅទៀត។
កន្លងមកថ្មី ស្ថាបនិកក្រុមហ៊ុន​ Huawei ​អរគុណអាមេរិក ដែលបានហាមប្រាមក្រុមហ៊ុន និងអំពាវនាវដល់បណ្តាប្រទេស ផ្សេងទៀត ឲ្យបោះបង់ ក្រុមហ៊ុននេះដែរ ។ សកម្មភាពរបស់អាមេរិក មិនខុសអ្វី ពីការ «ក្កិចត្រួយកំពុងលាស់» ឬ «រុញទម្លាក់រណ្តៅមរណៈ» ។ ប៉ុន្តែអាមេរិកមិននឹកស្មានដល់ថា ការ «ក្តិចត្រួយ» ជួយឲ្យបែកមែក ចេញផ្លែផ្កា កាន់តែច្រើន ។ សកម្មភាពរបស់អាមេរិក ទៅលើក្រុមហ៊ុន Huawei​ មិនខុសអ្វីពីការ រុញក្រុមហ៊ុននេះឲ្យ ធ្លាក់ចូលក្នុងរណ្តៅ មានពេជ្រ នោះឡើយ
ស្ថាបនិក Huawei លោក Ren Zhengfei បានលើកឡើងថា សកម្មភាពរបស់អាមេរិក មកលើក្រុមហ៊ុន Huawei មិនខុសអ្វីពី ការជួយឃោសនា ឲ្យសេវាកម្ម​ 5G របស់ក្រុមហ៊ុន ល្បីល្បាញ់នៅលើពិភពលោក ។ មិនតែប៉ុណ្ណោះ ​បានជួយដល់ក្រុមហ៊ុនទទួលបាន កិច្ចព្រមព្រៀង ជាច្រើន​ជាមួយបណ្តាប្រទេសផ្សេងទៀត ។
កាលពីមុន​ 5G មិនសូវមានការចាប់អារម្មណ៍នោះឡើយ​ ​ប៉ុន្តែពេលនេះ 5G ​ កំពុងតែមានឥទ្ធិពល គ្របដណ្តប់នៅទូទាំងពិភពលោក ។ អគ្គនាយក​ Ren Zhengfei បានលើកឡើងថា « ខ្ញុំពិតជាអរគុណដល់អាមេរិក ដែលបានជួយឲ្យយើងខ្ញុំកាន់តែល្បី នៅលើពិភពលោក »។
បច្ចុប្បន្ន ក្រុមហ៊ុន​ Huawei ​កំពុងតែពិភាក្សា ចុះកិច្ចព្រមព្រៀង ផ្គត់ផ្គង់​ 5G ដល់ជិត៣០ប្រទេស ។ ជាមួយគ្នានេះ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជាប្រទេស តំបន់អឺរ៉ុប ក៏បានចាប់អារម្មណ៍នឹងបណ្តាញ​ 5G ផងដែរ ។
អគ្គនាយក​ Ren Zhengfei បានបង្ហាញការជឿជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei នឹងកើនឡើងដល់ ១២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩នេះ​ ដោយកាលពីឆ្នាំ​២០១៨ មានតែ​១០០ពាន់លានដុល្លារតែប៉ុណ្ណោះ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា «ខ្ញុំចង់ឲ្យទឹកដីអាមេរិក ទទួលបានជ័យជំនៈ ដោយការប្រកួតប្រជែងផ្ទាល់ មិនមែន​ទៅរារាំងបច្ចេកវិទ្យា ដែលមានការរីកចំរើនខ្ពស់ជាងនោះឡើយ »។
ពេលថ្មីៗ លោក ត្រាំបាន បញ្ចេញនូវសញ្ញា កាត់បន្ថយភាពតានតឹង ជាមួយក្រុមហ៊ុនទូរគមនាគមន៍ ចិន​ Huawei ដោយលោកបានបញ្ចេញសារនៅលើបណ្តាញសង្គម​ Twitter ​របស់លោកថា លោកប្រឆាំងនឹង ការទប់ស្កាត់ បច្ចេកវិទ្យា​ ក្នុងវិស័យ​ទូរគមនាគមន៍ ទាំងនោះមិនមែនជាការប្រកួតប្រជែងនោះឡើយ​។
សារព័ត៌មាន Nikkei ​ បានផ្សាយថា ប្រធានាធិបតី ដូណាលត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ​ដែលមានខ្លឹមសារថា​«​បច្ចេកវិទ្យា ទាំងនោះ​(5Gរបស់ចិន)​ខ្លាំងជាង លឿងជាង ​ឆ្លាតវៃជាង​ បើប្រៀបធៀបនឹង សេវាបច្ចុប្បន្ន ។ លោកត្រាំបញ្ជាក់ថា​លោក ចង់បាន​ 5G​ ឬក៏​ 6G កាន់តែឆាប់កាន់តែល្អ​ ។ជាមួយគ្នានេះ លោកអំពាវនាវដល់បណ្តាក្រុមហ៊ុនអាមេរិក​ខិតខំ​ ឆ្ពោះទៅមុខដោយ បញ្ចប់ អ្វីដែលហួសសម័យ​»។
លោកត្រាំបានបញ្ជាក់ទៀតថា លោកចង់ឲ្យអាមេរិក យកឈ្នះដោយការប្រកួតប្រជែង មិនមែន យកឈ្នះដោយប្រើ វិធីសាស្ត្រអាក្រក់ទប់ស្កាត់ ការរីកចំរើន របស់ អ្នកដទៃ​ដើម្បីថាខ្លួនឯខ្លាំងឡើយ៕

...

មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print