ញុះញង់​ឱ្យ​បាត់​ជំនឿ​លេី​សេចក្ដី​សម្រេច​របស់​តុលាការ​ ករណីលោក William Guang

ចែករំលែក៖

ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​៥​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ អ្នក​នាំពាក្យ​តុលាការ​កំពូល​ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដោយថ្លែង​ថា​ គណនី​ហ្វេសប៊ុក​ឈ្មោះ​ William Guang​ ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថាជា​របស់​លោក​ សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ និង​ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ផ្សព្វផ្សាយ​អត្ថបទ​មួយ​ គឺ​ ជា​ការ​ចោទប្រកាន់​របស់​អសុទ្ធចិត្ត​ បំភាន់​ ញុះញង់​ ធ្វើ​ឱ្យ​បាត់​ជំនឿ​លេី​សេចក្ដី​សម្រេច​របស់​តុលាការ​ ។

តុលាការ​កំពូល​ បន្តថា​ ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ដោយ​បំភាន់​ ញុះញង់​ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​បាត់​ជំនឿ​លេី​សេចក្ដី​សម្រេច​របស់​តុលាការ​ ពីព្រោះ​ដី​ដែល​ជា​កម្មវត្ថុ​នៃ​វិវាទ​ គឺ​ ជា​ដី​ដែល​បាន​ពី​ការ​ទិញ​លក់​ ហើយ​ក្រសួង​មាន​សមត្ថកិច្ច​បាន​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀត​ផង​ មិនមែន​ជា​ដី​រដ្ឋ​ទេ​ ។ ដូច្នេះ​ តុលាការ​គ្រាន់​តែ​អនុវត្ត​តួនាទី​របស់​ខ្លួន​ ដេីម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​គូភាគី​ នៅ​ពេល​មាន​បណ្តឹង​ ស្រ​ប​តាម​រដ្ឋធម្មនុញ្ញ​ និង​ ច្បាប់​ជា​ធរមាន​ប៉ុណ្ណោះ​ ។

អ្នក​នាំពាក្យ​តុលាការ​កំពូល​ សង្កត់​ធ្ងន់​ចុងក្រោយ​ថា”តុលាការ​គ្រប់​ជាន់​ថ្នាក់​ដែល​ជា​ស្ថាប័ន​តំណាង​ឱ្យ​អំណាច​ទី៣​ នៃ​កម្ពុជា​ ទទួល​យក​ការ​រិះគន់​ស្ថាបនា​ទាំងអស់​ដែល​មាន​ហេតុផល​ត្រឹមត្រូវ​និង​ហ៊ាន​ទទួល​ខុសត្រូវ​តាម​ច្បាប់​នូវ​រាល់​ចំណាត់​ការ​របស់​ខ្លូន​ តែ​មិន​ទទួល​យក​ដាច់​ខាត​នូវ​ការ​វាយប្រហារ​ទាំង​ឡាយ​ណា​ដែល​ទុច្ចរិត​គ្មាន​មូលដ្ឋាន​ធ្វើ​ឱ្យ​បាត់​ជំនឿ​ដល់​តុលាការ​ និង​ រក្សា​សិទ្ធិ​ប្តឹង​ចោទប្រកាន់​តាម​មាត្រា​៥២៣នៃ​ក្រម​ព្រហ្មទណ្ឌ​ ៕ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print