កាលពីថ្ងៃទី៩ខែធ្នូ កិច្ចប្រជុំជាប្រចាំលើកទី៣៦របស់គណៈកម្មាធិការសហប្រតិបត្តិការឈូងសមុទ្រGCC បានរៀបចំឡើងនៅទីក្រុង Riyadh ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌិត Salman Bin Abdulaziz ។
នៅក្នុងសន្តរកថាបើកកិច្ចប្រជុំ ព្រះមហាក្សត្រ Salman បញ្ចាក់ថា ការសាមគ្គីរបស់ប្រទេសជាសមាជិកនៅក្នុងតំបន់គឺវាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ទប់ទល់នឹងការគម្រាមកំហែងពីប្រទេសខាងក្រៅ។
តាមព្រះបន្ទូលរបស់ព្រះមហាក្សត្រ មជ្ឈឹមបូព៌ា បានឆ្លងកាត់តំណាក់កាលស្មុគ្រស្មាញបំផុត ដោយបានប្រឈមនៅបញ្ហាជាច្រើនទាមទារត្រូវមានភាពសាមគ្គីដើម្បីឆ្លងកាត់រាល់ឧបសគ្គទាំងឡាយ។
ព្រះមហាក្សត្រ Salman បញ្ចាក់ថាសង្គ្រាមប្រឆាំងក្រុមបះបោរហូធីដែលប្រទេសជាសម្ព័ន្ធGCC និងប្រទេសនៅក្នុងតំបន់អារ៉ាប់កំពុងតែធ្វើក្នុងការរក្សារបបនិងស្ថេរភាពនៅក្នុងតំបន់។
លោកGCC បានបង្ហាញការគ្រាំទ្រដល់សន្តិភាពដើម្បីជួយដល់ប្រទេសយ៉េម៉ែងឆ្លងកាត់វិបត្តិនយោបាយនិងជួយអភិវឌ្ឈន៍ប្រទេសជាតិ។
ពាក់ព័ន្ធទៅនឹងបញ្ហាស៊ីរី ព្រះមហាក្សត្រSalman បានមានព្រះបន្ទូលថា អារ៉ាប៊ីនិងចូលរួមដោះស្រាយជាមួយក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរីដើម្បីបញ្ចប់វិបត្តិដែលអូសបន្លាយរយៈពេលជាង៥ឆ្នាំកន្លងមក។
នៅក្នុងកិច្ចប្រជុំGCC ប្រទេសអារ៉ាប៊ីសាអូឌិតបានដឹកនាំសង្គ្រាមប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋហូធីនៅក្នុងប្រទេសយ៉េម៉ែន និងកិច្ចព្រមព្រៀងបរមាណូនៅក្នុងប្រទេសអីរ៉ង់និងប្រទេសលោកខាងលិចបានបញ្ចប់ទៅដោយជោគជ័យ។