នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​នគរ​ បាល​សេដ្ឋកិច្ច​ខេត្ដ​ត្បូងឃ្មុំ​ងុប​ង​ល់​ និង​សកម្មភាព​ឈើ​ល្មើសច្បាប់​ឆ្លង​កាត់​

ចែករំលែក៖

​ខេត្ដ​ត្បូងឃ្មុំ​៖​ ក្នុង​ទឹកដី​ភូមិសាស្ដ្រ​ ខេត្ដ​ត្បូងឃ្មុំ​បាន​ក្លាយទៅជា​តំបន់​ប្រភព​ នៃ​បទល្មើស​ឈើ​ឆ្លងកាត់​ និង​ដឹក​ជញ្ជូន​ ទៅ​ប្រទេស​វៀតណាម​យ៉ាង​អ​នា​ធិ​ប​ តេ​យ្យ​ ។​ ករណី​បង្ក្រាប​កាន់តែ​ខ្លាំង​ សកម្ម​ ភាព​ដឹក​ជញ្ជូន​ឈើ​ទាំង​រថយន្ដ​តូច​ រថ​ យន្ដ​ធំ​កាន់តែ​សម្រុក​ និង​ប្រមូល​ផ្ដំ​ដោយ​ សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ ដើម្បី​ទាញ​ យក​លាភ​សក្ការ​ពី​ក្រុម​ឈ្មួញ​ល្មើសច្បាប់​ ទាំងនោះ​ ។​

dweq2

​លោក​ នី​ វី​រៈ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ ឈើ​ខេត្ដ​ត្បូងឃ្មុំ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ អាច​ជា​មេ​ក្លោ​ង​ផ្ដើម​ឱ្យ​មាន​បទល្មើស​ ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ គ្រាន់តែ​ជ្រក​ ក្រោម​អាជ្ញាប័ណ្ណ​ស្របច្បាប់​បន្ដិចបន្ដួច​ រួច​ហើយ​ក្រុម​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ឈើ​ ដោយ​រថយន្ដ​យី​ឌុ​ប​ស្ទើរ​បំផ្លាញ​ផ្លូវ​ និង​ រថយន្ដ​ធុន​តូច​បន្ដកន្ទុយ​គ្នា​ដូច​ហែ​កឋិន​ ។​

​ទីតាំង​កុងត្រូលជជុះ​របស់​លោក​នី​ វី​រៈ​ យ៉ាងតិច​ចំនួន​២​បាន​នឹង​កំពុង​ដំណើរការ​ រាប់​ក្បាល​រថយន្ដ​យក​ប្រាក់​ និង​មួយ​ចំនួន​ ធំ​ទៀត​ត្រូវ​បាន​ដាក់​ខែ​ ។​ ក្នុង​នោះ​ដូច​ជា​ ទីតាំង​នៅ​ចំណុច​ផ្លូវបំបែក​ក្រែក​ទៅ​ច្រក​ ត្រ​ញំ​ង​ថ្លុ​ង​ និង​មួយ​កន្លែង​ទៀត​មុខ​វត្ដ​ស្អំ​ សម្រាប់​សកម្មភាព​ប្រមូល​លុយ​ សុទ្ធតែ​ ជា​ទ​ង្វើ​ល្មើសច្បាប់​ ។​ ប៉ុន្ដែ​ពួក​គេ​អាច​ មានឱកាស​ទាញ​យក​ប្រយោជន៍​ពី​បទ​ ល្មើស​ទាំងនោះ​ ទន្ទឹម​នឹង​បាន​គិតគូរ​រាល់​ ប្រភព​សេដ្ឋកិច្ច​ដែល​ប្រមូល​បាន​ យក​ ទៅ​បំពេញតម្រូវការ​ថ្នាក់លើ​ ។​

​ដោយឡែក​ក្រុម​នគរបាល​ប្រឆាំង​បទ​ ល្មើស​សេដ្ឋកិច្ច​ខេត្ដ​ត្បូងឃ្មុំ​បាន​ដាក់កុង​ ត្រូល​ជជុះ​នៅ​ចំណុច​ព្រំប្រទល់​ស្រុក​មេមត់​ និង​ស្រុក​ត្បូងឃ្មុំ​ រវាង​ខេត្ដ​ត្បូងឃ្មុំ​ និង​ ខេត្ដក្រចេះ​ ដាក់​រថយន្ដ​ជា​ច្រើន​គ្រឿង​ សម្រាប់​ប្រដេញ​ ប្រសិនបើ​ឈ្មួញ​ដឹកឈើ​ មិន​ព្រម​ចូល​បង់លុយ​ និង​លើកលែងតែ​ ក្រុមហ៊ុន​របស់​ឧកញ៉ាៗ​ ដែល​បង់ប្រាក់​ ពួក​គេ​គ្រាន់តែ​រាប់​ក្បាល​រថយន្ដ​ដើម្បី​ ទូទាត់​ជា​ក្រោយ​ប៉ុណ្ណោះ​ ។​

​ពាក់ព័ន្ធ​ករណី​នេះ​ នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ទេពី​លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ដ​ត្បូងឃ្មុំ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​ ទូរស័ព្ទ​ត្រូវ​បាន​បិទ​ ។​

​ដោយឡែក​លោក​ នី​ វី​រៈ​ នាយ​ខណ្ឌ​ រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ត្បូងឃ្មុំ​ក៏​មិន​អាច​ ទាក់ទង​បាន​ដែរ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែធ្នូ​ នេះ​ ដោយ​ទូរស័ព្ទ​ចូល​ឮ​ថា​ អ្នកកាសែត​ ក៏​បាន​ចុច​បិទ​យ៉ាង​ប្រញាប់ប្រញាល់​ ។​

​យ៉ាងតិច​មាន​ច្រក​ចំនួន​៥​ ក្នុង​ខេត្ដ​ ត្បូងឃ្មុំ​ដែល​ជាប់​ពាក់ព័ន្ធ​ការ​បើក​ទូលាយ​ ឱ្យ​ឈើ​ល្មើសច្បាប់​ឆ្លងកាត់​ទៅ​ប្រទេស​ វៀតណាម​ ។​ ក្នុង​នោះ​រួម​មាន​ច្រក​ដូង​ ៧​ដើម​ ,​ ច្រក​ទន្លេ​ចាម​ ,​ច្រក​ចន្ទ​មូល​,​ ច្រក​កោះ​ថ្មី​ ,​ច្រក​ដូនរ័ត្ន​ ជាដើម​ ។​ មេ​ ច្រក​ទាំង​៥​រួម​ទាំង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ ឈើ​ខេត្ដ​ត្បូងឃ្មុំ​ លោក​ នី​ វី​រៈ​ ត្រូវ​បាន​ ស្ថិត​នៅ​ក្រោម​ការ​ចាត់តាំង​ និង​ផ្ដល់​ សេដ្ឋកិច្ច​ពី​មេ​ឈ្មួញ​ធំៗ​ ដែល​នាំ​ឈើ​ទៅ​ ប្រទេស​វៀតណាម​ ។​

​ឈ្មួញ​ខ្លះ​ទម្លាយ​ថា​ ទាំង​សមត្ថកិច្ច​ ទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ពិតជា​ដឹង​ថា​ ខ្លួន​កំពុង​តែ​ប្រ​ប្រព្រឹត្ដ​ល្មើសច្បាប់​ ទទួល​ ផល​ពី​អំពើ​ល្មើសច្បាប់​ ។​ ប៉ុន្ដែ​ដើម្បី​ ប្រយោជន៍​ និង​ដើម្បី​សម្រប​សម្រួលការ​ ងារ​ សុខចិត្ដ​ទទួលខុស​ផង​ និង​ទទួល​ ប្រយោជន៍​ផង​ ធ្វើ​ម្ដេច​បើ​កាលៈទេសៈ​ នេះ​ឈ្មួញ​មាន​អំណាច​ មាន​លុយ​ អាច​ ទិញ​ទឹកចិត្ដ​ថ្នាក់លើ​បាន​ទៅ​ហើយ​នោះ​ ។​

​ច្រក​ដូនរ័ត្ន​ និង​ច្រក​ចន្ទ​មូល​ ឋិត​ ក្រោម​ការ​គ្រប់គ្រង​របស់​នគរបាល​អង្គ​ ភាពវរ​ការពារ​ព្រំដែន​លេខ​៦១៥​លោក​ ចាន់​ សា​រឹម​ ហើយ​ច្រក​ទន្លេ​ចាម​ឋិត​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ប្រាក់​ សំ​អឿ​ន​ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​ លោក​ ប្រាជ្ញ​ ចន្ទ​ អភិបាល​នៃ​គណៈ​អភិ​ បាល​ខេត្ដ​ត្បូងឃ្មុំ​ ។​

​ប្រជាពលរដ្ឋ​រួម​ទាំង​អាជ្ញាធរ​ផង​ដែរ​ បាន​និយាយ​ថា​ អ្នក​រកស៊ី​ឈើ​ភាគច្រើន​ ដឹក​ជញ្ជូន​ចេញពី​ខេត្ដរតនគិរី​,​ស្ទឹង​ត្រែង​,​ មណ្ឌលគិរី​ ,​ក្រចេះ​ និង​មួយ​ចំនួន​ទៀត​ តាម​រថយន្ដ​តូច​ទំនើបៗ​ពី​ខេត្ដសៀមរាប​ ,​ព្រះ​វិហារ​,​ឧត្ដរមានជ័យ​ និង​ខេត្ដកំពង់ធំ​ ឆ្ពោះ​តាម​ផ្លូវជាតិ​លេខ​៨​ឆ្លងកាត់​ខេត្ដ​ ត្បូងឃ្មុំ​បន្ដ​ទៅ​ប្រទេស​វៀតណាម​ ដោយ​ រលូន​ក្រោម​ក្រសែភ្នែក​របស់​លោក​ នី​ វី​រៈ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ត្បូងឃ្មុំ​ ។​ សមត្ថកិច្ច​ខ្លះ​ទៀត​និយាយ​ដោយ​ការ​ចម្អក​ ថា​ ថ្នាក់លើ​ផ្ដល់​តំណែង​ឱ្យ​លោក​នី​ វិ​រៈ​ អតីត​ដែល​ជា​នាយ​ផ្នែក​រង​ត្រើយ​ឆ្វេង​ ហើយ​ទទួល​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ ព្រៃឈើ​ខេត្ដ​ត្បូងឃ្មុំ​ អាច​ដោយសារ​បុគ្គល​ រូប​នេះ​មាន​ទេព​កោសល្យ​ក្នុង​ការ​ប្រមូល​ ប្រ​ភ​ទ​សេដ្ឋកិច្ច​ពី​បទល្មើស​ព្រៃឈើ​ឆ្លង​ កាត់​ ។​

​បច្ចុប្បន្ន​លោក​ នី​ វី​រៈ​ នាយ​ខណ្ឌ​រដ្ឋ​ បាល​ព្រៃឈើ​ខេត្ដ​ រួម​ទាំង​នគរបាល​សេដ្ឋ​ កិច្ច​ខេត្ដ​ពុំ​បាន​ព្រួយបារម្ភ​ពី​សកម្មភាព​ ប្រមូល​លុយ​ពី​បទល្មើស​ទាំងនេះ​ទេ​ ដោយ​ សារ​មាន​ជំនឿ​ និង​ទុកចិត្ដ​ទៅ​លើ​មេ​ឈ្មួញ​ ឈើ​ធំៗ​ទាំងនោះ​ ជា​អ្នក​ចេញ​មុខ​អន្ដរា​ គម​ន៍​ ។​ ដូច្នេះ​សមត្ថកិច្ច​តាម​ច្រក​ នគរ​ បាល​សេដ្ឋកិច្ច​ខេត្ដ​ ជំនាញ​រដ្ឋបាល​ព្រៃ​ ឈើ​ត្រូវ​ពឹងផ្អែក​លើ​ឈ្មួញ​ជា​អ្នក​បន្ដក់​ និង​ការពារ​រាល់​សកម្មភាព​ល្មើសច្បាប់​ ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​ នេះ​ ។​

​លោក​ទេស​រដ្ឋមន្ដ្រី​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កាលពី​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ កម្មវិធី​អបអរសាទរ​ទិវា​ជាតិ​ និង​អន្ដរ​ ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ សាល​មហោស្រព​កោះ​ពេជ្រ​ បាន​ថ្លែង​ ថា​ “​នឹង​បំបាត់​កុងត្រូលជជុះ​មិន​ប្រក្រតី​ ក្នុង​នោះ​សំដៅ​ទៅ​បញ្ហា​ដុះ​ក្អែរ​ដល់​មន្ដ្រី​ ធ្វើ​អត្ដសញ្ញាណ​បណ្ណ​ ,​នគរបាល​ចរាចរ​ កុងត្រូលជជុះ​ និង​ភាព​អសកម្ម​ផ្សេងៗ​ ទៀត​នៅ​ក្នុង​ពេល​បំពេញការងារ​ ។​ លោក​ រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ ការ​បោសសម្អាត​ នេះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ផង​ដែរ​ ៕

IMG_9137

de2

274

IMG_9135

IMG_9136

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print