អធិការបតីអាល្លឺម៉ង់Angela Merkel ទទួលបានតំណែងបុគ្គលឆ្នើបប្រចាំឆ្នាំ

ចែករំលែក៖

ទស្សនាវដ្តី​Time កាលពីថ្ងៃទី៩ខែធ្នូ បានប្រកាសថា អធិការបតីអាល្លឺម៉ង់ លោកស្រី​អែនហ្គែលឡាម៉ាគែល គឺជាបុគ្គលឆ្នើបប្រចំាឆ្នាំ។នេះជាលើកទីមួយហើយក្នុងរយៈពេល​២៩ឆ្នាំកន្លងមកដែលស្ត្រីទទួលបានដំណែងនេះ ។

ស្ត្រីអ្នកនយោបាយឆ្នើមរបស់អាល្លឺម៉ង់បាននាំមុខលើមេដឹកនាំអិស្លាមបង្កើតរដ្ឋ IS លោក​Abu Bakr Al Baghdadi និងបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ​លោក​ដូណាលត្រាំ ដើម្បីដណ្តើមបានដំណែងខាងលើ ។

ទស្សនាវដ្តីTime បានលើកតំកើងលោកស្រី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាវិបត្តិនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានវិបត្តិសេដ្ឋកិច្ច លំហូរនៃជនភៀសខ្លួន និងប្រឆាំងក្រុមភេរវកម្ម​IS ។

ទស្សនាវដ្តីថាម បានផ្សាយថា លោកស្រីម៉ាគែលមានតម្លៃដែលគួរឲ្យគោរពក្នុងនោះមាន ចិនសណ្តោសប្រណី ការអាធ្យាស្រ័យគ្នា​ ចេះជួយគ្នា..។ អ្វីដែលសំខាន់នោះលោកស្រីមានសម្លេង ខ្លាំងបំផុតនៅក្នុងការដោះស្រាយវិបត្តិនានា ដោយមេដឹកនាំប្រទេសនៅក្នុងតំបន់អឺរ៉ុបបានស្តាប់នៅការណែនាំរបស់លោកស្រី ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print