ភ្នំពេញ៖ មានហេតុការណ៍មួយដែលបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់បាន នាំគ្នាចុះមកអន្តរាគមន៍និងត្រួតពិនិត្យភ្លាមៗ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា មានគេប្រទះឃើ ញកាបូបខ្មៅចំនួនពីរ ដែលត្រូវបានជនមិនស្គាល់មុខយកមកប្លុងចោ លនៅមុខច្រកទ្វារចូល តុលាការកំពូល ទំនងជាអ្នកដែលបានចាញ់ក្តីណាម្នាក់មានចេតនាចង់គំរាមដល់តុលកាផងដែរក៏មិនដឹងនិងដោយមានការ សង្ស័យថាទំនងជាមានបង្កប់គ្រឿងផ្ទុះបង្កជា គ្រោះថ្នាក់ផ្សេងៗ។
ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើ លនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាជាង៧យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខច្រកខ្លោងទ្វារចូល តុលាការកំពូល តាមបណ្តោយផ្លូវសុធារស កែងនឹងផ្លូវលេខ២៤០ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
យោងតាមប្រភពពត៍មានជុំវិញកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោងខាងលើខណះដែលមានប្រជាពលរដ្ឋច្រើនកុះករចរាចរណ៍តាមដងផ្លូវនោះ គឺសមត្ថកិច្ចដែលប្រចាំការនៅមុខតុលាការកំពូលបានប្រទះឃើញមានការបូបមួយដែលត្រួវជនមិនស្គាល់មុខយកមកទំលាក់ចោលក្បែរខ្លោងទ្វារ ហើយដោយមានការសង្ស័យថាអាចជាវត្ថុបង្កការគ្រោះថ្នាក់នោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញ CMAC និងកម្លាំងភាវកម្មចុះមកភ្លាមផងដែរ។
មិនតែប៉ុណ្ណោះគេក៏បានឃើញវត្តមានរបស់ឯឧឧត្តមនាយឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជាធានីភ្នំពេញ លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ និងមន្ត្រីពាក់ព័ន្ឋជាច្រើននាក់ទៀតបានមកដល់កន្លែងកើតហេតុផងដែរ។ ពេលនោះកម្លាំងជំនាញបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែពេលបើកកាបូបគឺមិនមែនជាអ្វីដែលអាចបង្កជាគ្រោះថ្នាក់ ឬជាគ្រាប់បែកនោះទេ គឺប្រទះឃើញតែកំប៉ុងបាញ់ថ្នាំរុំកៅស៊ូ តែប៉ុណ្ណោះ ៕
ដោយ៖ ព្រែកជ័យ