ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង៣យប់ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ មានអគ្គិភ័យមួយបានឆាបឆេះកុដ្ឋព្រះសង្ឃដែលគង់នៅវត្តទីបសិប្ពលីវនារាម កោះរកា ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជុំវិញវត្ត ។
នៅក្នុងហេតុការណ៍ឆេះនេះ គេសង្កេតឃេីញមានពុទ្ធបរិស័ទ ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ក្រោយពីទទួលបានភ្លាម លោកម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះទៅដឹកនាំកងកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៦គ្រឿង អស់ទឹក៩ឡាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយបានគ្រប់គ្រងស្ថានភាពភ្លេីងឆេះបានទាន់ពេលវេលាផងដែរ។
តាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុអះអាងថា ការឆេះនេះគឺបណ្តាលមកពីទុសេខ្សែភ្លេីង ខណៈព្រះសង្ឃដែលកំពុងសឹងក្នុងកុដ្ឋនោះផងដែរ ៕ ដោយ៖វណ្ណៈ