វីដេអូ​ឃ្លីប​មួយបង្ហាញពីស្ត្រីម្នាក់នៅស្រុកភ្នំព្រឹក្ស​ត្រូវឆ្កែខាំ​ មួយខែក្រោយមានអាការៈបែកពពុះមាត់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដែលធ្លាប់ត្រូវសត្វឆ្កែឆ្កួតខាំ កាលពីកន្លះខែមុននេះ ពេលនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង១១យប់ថ្ងៃទី០៤ មីនា​ ឆ្នាំ​២០១៩​ បន្ទាប់ពី​ ស្ត្រី​រូប​នេះ​កើតឡើងនូវអាការ:ប្រកាច់បែកពពុះមាត់ ។

ស្ត្រីរងគ្រោះខាងលើ ឈ្មោះពូន យឿម អាយុ៣៧ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ។ បើតាមសមត្ថកិច្ចបានប្រាប់ទៀតថា ស្ត្រីរូបនេះ ត្រូវឆ្កែឆ្កួតខាំកាលពីថ្ងៃទី១៩ កុម្ភៈ កន្លងទៅ ។ តែក្រោយឆ្កែខាំភ្លាម គាត់មិនមានបញ្ហាអ្វីកើតឡើងទេ លុះដល់យប់ថ្ងៃទី០៤ មីនា យប់មិញនេះ ស្រាប់តែរោគឆ្កែខាំនេះ ធ្វើទុក្ខធ្វើឱ្យស្ត្រីរូបនេះ ប្រកាច់បែកពរពុះមាត់តែម្ដង ។

បើតាមក្រុមគ្រួសារឱ្យដឹងទៀតថា ពេលស្ត្រីរងគ្រោះធ្វើទុក្ខម្ដងៗ គឺចង់តែខាំដៃខ្លួនឯង រហូតបងប្អូនចាប់ដៃចងភ្ជាប់នឹងខ្លួន កុំឱ្យលើកខាំដៃខ្លួនឯងបាន ។

ដោយឃើញស្ថានភាពបែបនេះ ក្រុមគ្រួសារក៏បានសម្រេចចិត្តដឹកស្ត្រីរងគ្រោះរូបនេះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងកណ្ដាលយប់ ដើម្បីឲ្យគ្រួពេទ្យជំនាញពិនិត្យនិងព្យាបាល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print