យប់មិញឆេះកុដិលោកនៅវត្តទីបសិប្ពលីស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ កាលពី​វេលាម៉ោង៣យប់​ ឈានចូលថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០១៩​ មានអគ្គិភ័យមួយបានឆាបឆេះកុដ្ឋព្រះសង្ឃ​ដែលគង់នៅវត្តទីបសិប្ពលីវនារាម​ កោះរកា​ ស្ថិតក្នុងឃុំកោះរកា​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ដែលបង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ជុំវិញវត្ត​ ។

នៅក្នុង​ហេតុការណ៍​ឆេះនេះ​ គេសង្កេត​ឃេីញមានពុទ្ធបរិស័ទ​ ក៏ដូចអា​ជ្ញាធរមាន​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​បាញ់ទឹកពន្លត់​ ។

ក្រោយពីទទួលបានភ្លាម​ លោកម គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានចុះទៅដឹកនាំកងកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍​បាញ់ទឹកពន្លត់​ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៦គ្រឿង​ អស់ទឹក៩ឡាន​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដោយបានគ្រប់គ្រងស្ថានភាពភ្លេីងឆេះបានទាន់ពេលវេលាផងដែរ។

តាមប្រភព​ព័ត៌មាន​នៅជុំវិញ​កន្លែង​កើត​ហេតុ​អះអាង​ថា​ ការឆេះនេះគឺបណ្តាលមកពីទុសេខ្សែភ្លេីង​ ខណៈ​ព្រះសង្ឃ​ដែលកំពុងសឹងក្នុងកុដ្ឋនោះផងដែរ​ ៕​ ដោយ​៖វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print