ភ្នំពេញ៖បុរសម្នាក់ស្រវឹងជោគជាំបានទៅធ្វេីការអុកឡុកផ្ទះអ្នកជិតខាងវាយសំភារៈក្នុងផ្ទះបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ខែមិនា ឆ្នាំ២០១៩នៅចំណុចអាហារដ្ឋាន ១៧១ ម្ហូបកម្ម៉ង់ តាមបណ្តោយផ្លូវលេខ៤០២កែងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុបុរសខាងលេីធ្លាប់មានជម្លោះម្តងរួចមកហេីយជាមួយម្ចាស់ហាងខាងលេីលុះមកដល់វេលាកេីតហេតុស្រាប់តែមិនដឹងស្រវឹងមកពីណាក៏មកអុកឡុកដល់ក្នុងហាងខាងលេីវាយកម្ទេចសំភារៈមួយចំនួនទៀតផងបង្កអោយមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ប្រភពព័ត៌មានបានបន្តថា ខណៈសមត្ថកិច្ចមកដល់បុរសខាងលេីបម្រុងតដៃជាមួយសមត្ថកិច្ចទៀតទេីបកម្លាំងចាប់វៃខ្នោះតែម្តង។ ដោយសារតែម្ចាស់ហាងយោគយល់គិតថាមនុស្សធ្លាប់ស្គាល់គ្នាទេីបមិនប្តឹងផ្តល់គ្រាន់តែអោយជនបង្កសុំទោសនៅចំពោះមុខសមត្ថកិច្ចដេីម្បីបញ្ចប់រឿង។ បេីតាមសមត្ថកិច្ចបានអោយដឹងថា បុរសខាងលេីធ្លាប់មានរឿងបែបនេះ២ដងមកហេីយ៕ សុខាសែនជ័យ