ខេត្តកណ្តាល: ព្រឹកថ្ងៃព្រហស្បត្តិ៍ ២កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩លោកនាយឧត្តមសេនីយ៍ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង និងលោកស្រី តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនអញ្ជេីញជាអធិបតី ភាពបញ្ចុះខណ្ឌសីមាវត្តវិហារត្រាញ់ ជាអំណាយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំកសាងដោយលោក ហ៉ីង ប៊ុនហៀង និងលោកជំទាវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិ-ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោកកិត្តិបណ្ឌិតពាំនាំនូវសព្ទសាធុការពរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្វាយប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងអង្គពិធីទាំងមូល ពិសេសថ្លែងនូវការអរគុណប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹងដែលបានផ្តល់ការទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះយ៉ាងច្រេីនលេីសលប់នាពេលកន្លងមក ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាមានការរីកចម្រេីនឥតឈប់ឈរលេីគ្រប់វិស័យរួមមាន៖ វិស័យយោធា សិក្សាធិ ការអប់រំនិងកីឡា សុខាភិបាល គមនាគមន៍( ផ្លូវជាតិ បេតុង ខ្វាត់ខ្វែង ) សំណង់ ( អាគារខ្ពស់ៗកប់ពពក ផ្ទះល្វែង បុរី ) កសិកម្ម ធនាគារ ព័ត៌មានវិទ្យា ទូរគមនាគមន៍ អគ្គិសនី ទេស ចរណ៍ វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជេីង…។ ល។ សេដ្ឋកិច្ចជាតិរក្សាបានកំណេីនក្នុងរង្វង់៧%ក្នុង១ឆ្នាំ ។
ទន្ទឹងនឹងគ្នានេះដែរវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រេីនទូទាំងព្រះរាជាណាចក្រកម្ពុជា ហេីយបានដេីរតួនាទីយ៉ាងសំខា ន់ក្នុងការអប់រំមនុស្សតាមទ្រឹស្តីព្រះសម្មាសម្ពុទ្ធ ជាក់ស្តែងពិធី បុណ្យបញ្ចុះខណ្ឌសីមានៅទីអារាមនេះ ឆ្លុះបញ្ចាំងឱ្យឃេីញពីការរីកចម្រេីនផ្នែកព្រះពុទ្ធសាសនា និងទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ និងជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពសក្ការៈបូជាធ្វេីបុណ្យទានតាមទំនៀមទំលាប់ ប្រពៃណីខ្មែរ និងតាមគន្លងព្រះ ពុទ្ធសាសនាយេីង។
លោកកិត្តិបណ្ឌិតសង្កត់ធ្ងន់ៗថា សូមលោកយាយ លោកតា ក្មួយៗ និងបងប្អូនជឿជាក់លេីការដឹកនាំសម្តេច តេជោ មានតែសម្តេចនិងគណបក្សប្រជាជនទេដែលនាំលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន និងប្រទេសកម្ពុជា សូមកុំជឿការបំពុលព័ត៌មានរបស់ជនអគតិមួយចំនួនមកលេីរាជរដ្ឋា ភិបាលកម្ពុជាឱ្យសោះ ៕ សុខដុម