ឃាត់ជនជាតិចិនម្នាក់ ពីបទបង្ឃាំងទុកនិងវាយធ្វើបាបនារីម្នាក់ បន្ទាប់ពីមានបណ្តឹងពីសាច់ញាតិ

ចែករំលែក៖

ភ្នំពេញ​  ៖​ នគរបាល​ប៉ុស្តិ៍​​ភ្នំពេញថ្មីបានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ជាជនជាតិចិន​ បន្ទាប់ពីទទួល​បណ្តឹងពី ក្រុម​គ្រួសារ​នារីរង​គ្រោះ​ថាជនជាតិចិន​រូបនេះបានបង្ឃាំងនិងវាយធ្វើបាបនៅក្នុងផ្ទះមួយ​កន្លែង​ ដែលមានទីតាំង នៅចំណុច​បុរីពិភពថ្មី​ ខាងមុខ​ផ្សារ​ទំនើប​ម៉ាក្រូ​ ផ្ទះ​លេខ​៩៦A​ ផ្លូវ​លេខ​NW-០២​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

ករណីនេះពិតជាបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ នៅអំឡុងម៉ោង​៣និង​៤០នាទី​ទៀបភ្លឺ ថ្ងៃ​ទី​៧​ ខែមីនា​ ឆ្នាំ​២០១៩​ ព្រោះតែឃើញកម្លាំង​មានសមត្ថកិច្ចចុះ​អន្តរាគមន៍​ ។

នគរបាល​ថា​ នៅពេលចុះទៅដល់កន្លែង​កើត​ហេតុ​ភ្លាមបានគោះទ្វារ​ផ្ទះ​ នៅពេលនោះឃើញជនជាតិ​ ប្រុសៗ ពីរទៅ​បីនាក់​ ​ ដែល​ស្នាក់នៅ​ក្នុង​ផ្ទះ​កើតហេតុ​នេះបាន​ចេញ​មកមើល ​ប៉ុន្តែ​មិន​ព្រម​បើក​ទ្វារ​នោះទេ​។ លុះមួយ សន្ទុះក្រោយមក​ទើបបុរស​ជនជាតិរូបនេះនាំ​នារី​រងគ្រោះ​ជា​សង្សារ​ចុះ​មក​ជួបសមត្ថកិច្ច​នៅខាងក្រោម​ ។គេឃើញ នារី​រងគ្រោះ​មានរងរបួស​រយះជើងខាងស្តាំ ​និងហើមមុខ​ហើមមាត់ ​។ ឃើញ​ស្ថានភាព​ដូច្នេះ​ កម្លាំង​សមត្ថកិច្ច​ក៏​ ​ចាប់​ឃាត់​ខ្លួន​បុរសជាជនជាតិនេះ​តែម្តង ​ដើម្បី​នាំខ្លួនយក​ទៅ​សួរ​នាំ​ ប៉ុន្តែ​បែរ​ជា​នារី​រងគ្រោះ​ជាសង្សារ​ស្រែក​ទ្រហោ​យំ​ មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ ​ជនជាតិ​ទៅវិញ ។

ប្រភពព័ត៌មាន​ដោយឡែកមួយឲ្យដឹងថា​ នៅមុនពេលកើត​ហេតុ​ នា​យប់ថ្ងៃ​៦​ ខែមីនា​ ឆ្នាំ២០១៩ នារី​រងគ្រោះ​​បាន​​នាំ​បុរសជនជាតិចិន ដែលគេអះអាងថា​ជាសង្សារ​​បានទៅចូលរួមកម្មវិធី​ខួបកំណើរ​ប្អូន​ប្រុស​របស់នាង​ ដោយ មាន​ការ​ផឹកស៊ី​រាំច្រៀង​យ៉ាង​សប្បាយរីករាយ​ ។​ ការជួបជុំបានធ្វើឲ្យ​បុរសជនជាតិតៃវ៉ាន់នោះ​កើតចិត្តប្រច័ណ្ឌ​ និង​អន់ចិត្ត​ទៅលើនារីរងគ្រោះ​​ រហូតកើតជាការឈ្លោះប្រកែកគ្នារវាងពួកគេទាំងពីរ​នាក់ តែបានមិត្តភក្តិដែលចូលរួម ក្នុង​​កម្មវិធី​នេះ​ជួយ​សម្របសម្រួលពួកគេរហូតត្រូវរ៉ូវគ្នា​ ទើបនារីរងគ្រោះ​និងបុរសជនជាតិនាំគ្នាត្រឡប់មកផ្ទះកើត​ហេតុ​នេះ ។

ទំនាក់ទំនង​មិនល្អនេះមិន​ទាន់បញ្ចប់ទេ​ លុះ​ដល់​ម៉ោង​១រំលង​អធ្រាត្រ​ថ្ងៃ​ខែដដែល នារីរងគ្រោះបានទូរស័ព្ទប្រាប់ សាច់ញាតិ​ថា​ បុរសជនជាតិនេះបានវាយនាងស្ទើរស្លាប់ហើយ​ ថែមទាំងបិទទ្វារចាក់សោមិនឲ្យចេញទៅក្រៅ​ទៀតផង ។ ដំណឹងនេះក៏បានដឹងឮដល់សមត្ថកិច្ចមូលដ្ឋាន​​ចុះ​ទៅ​ជួយ​ធ្វើ​ការ​អន្តរាគមន៍​ ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានទៅដល់កន្លែងកើតហេតុបានសាកសួរទើបដឹងថា​ នារី​រង​គ្រោះ​ឈ្មោះ Dalex  អាយុ ២៥ឆ្នាំ​ មុខរបរជាងអ៊ុតសក់​ ស្នាក់នៅផ្ទះជួលជិតផ្សារដីហុយ​ ស្ថិតក្នុងសង្កាត់ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ។ រីឯជន ជាតិចិន ភ្លាមៗ​នោះមិន​ត្រូវបានស្គាល់ឈ្មោះទេ​ គ្រាន់​តែ​អាចដឹងថាមានអាយុប្រហែល៤០ឆ្នាំ​ប៉ុណ្ណោះ​ ។

មន្ត្រី​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មីបញ្ជាក់​ថា​ ការ​ចុះអន្ត​រាគមន៍ករណីនេះ​ បន្ទាប់ពី​​មានសាច់​ញាតិ​របស់​នារី​រង​គ្រោះ​ បាន​ទូរស័ព្ទ​មក​ប្តឹងថា​ មាន​បុរស​ជាជន​ជាតិ​​បាន​ប្រើអំពើហិង្សា​ព្រមទាំង​បង្ឃាំង​សាច់ញាតិគាត់ទុកនៅ​ក្នុង​ផ្ទះ​កើតហេតុ​ខាងលើ​នេះ ។

ទោះយ៉ាងណា បុរសជនជាតិចិន ដែលជាជនសង្ស័យខាងលើ​នេះ  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការ​ដ្ឋានគរបាលខណ្ឌសែនសុខ​ ដើម្បីសាកសួរបន្ត​ បើទោះនារីរងគ្រោះមិនបានដាក់ពាក្យប្ដឹងក៏ដោយ​ ។

ដកស្រង់​ប្រ​ភព​ពត៌មាន​នៅជុំវិញកន្លែងកើត​ហេតុ​ឲ្យដឹងថា​ នារីរងគ្រោះ​និងបុរសជនជាតិបានស្គាល់ និង ស្រលាញ់គ្នាអស់រយៈពេលជាង៦ខែ​មកហើយ​ ៕ ដោយ ៖ ជាយក្រុង

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print