បញ្ចុះខណ្ឌសីមាវត្ត​វិហារត្រាញ់ ឃុំព្រែកស្លែង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល: ព្រឹកថ្ងៃព្រហស្បត្តិ៍ ២កេីត​ ខែផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី៧​ ខែមីនា​ ឆ្នាំ២០១៩លោកនាយឧត្តមសេនីយ៍ហ៉ីង​ ប៊ុនហៀង​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ប្រធាន​ក្រុម​ការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង​ និងលោកស្រី តំណាងដ៏ខ្ពង់ ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​អញ្ជេីញជាអធិបតី ភាពបញ្ចុះខណ្ឌសីមាវត្តវិហារត្រាញ់ ជាអំណាយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដឹកនាំ​កសាងដោយលោក ហ៉ីង​ ប៊ុន​ហៀង​ និងលោកជំទាវ​  និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ ស្ថិតនៅភូមិ-ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។

លោកកិត្តិបណ្ឌិតពាំនាំនូវសព្ទសាធុការពរពីសំណាក់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ថ្វាយប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ​ និងជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងអង្គពិធីទាំងមូល​ ពិសេសថ្លែងនូវការអរគុណប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹងដែលបានផ្តល់ការទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះយ៉ាងច្រេីនលេីសលប់នាពេលកន្លងមក​ ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ​ កម្ពុជាមានការរីកចម្រេីនឥតឈប់ឈរលេីគ្រប់វិស័យរួម​មាន៖​  វិស័យ​យោធា​ សិក្សាធិ ការអប់រំនិងកីឡា​ សុខាភិបាល​ គមនាគមន៍​(​ ផ្លូវ​ជាតិ​ បេតុង​ ខ្វាត់ខ្វែង​ )​ សំណង់​ (​ អាគារខ្ពស់ៗកប់​ពពក​ ផ្ទះល្វែង​ បុរី​ )​ កសិកម្ម​ ធនាគារ​ ​ ព័ត៌មានវិទ្យា​ ទូរគមនាគមន៍​ អគ្គិសនី​ ទេស ចរណ៍​ វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជេីង…​។ ល។  សេដ្ឋកិច្ចជាតិ​រក្សាបានកំណេីនក្នុងរង្វង់៧%​ក្នុង១ឆ្នាំ ។

ទន្ទឹងនឹងគ្នានេះដែរវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រេីនទូទាំងព្រះរាជាណាចក្រកម្ពុជា​ ហេីយបានដេីរតួនាទីយ៉ាងសំខា ន់ក្នុងការអប់រំមនុស្សតាមទ្រឹស្តីព្រះសម្មាសម្ពុទ្ធ ជាក់ស្តែងពិធី បុណ្យបញ្ចុះខណ្ឌសីមានៅទីអារាមនេះ ឆ្លុះបញ្ចាំងឱ្យឃេីញពីការរីកចម្រេីន​ផ្នែកព្រះពុទ្ធសាសនា និងទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ​ និងជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពសក្ការៈបូជាធ្វេីបុណ្យទានតាមទំនៀមទំលាប់​ ប្រពៃណីខ្មែរ​ និងតាមគន្លងព្រះ ពុទ្ធសាសនាយេីង។

លោកកិត្តិបណ្ឌិត​សង្កត់ធ្ងន់ៗថា​ សូមលោកយាយ​ លោកតា​ ក្មួយៗ​ និងបងប្អូនជឿជាក់លេីការដឹកនាំសម្តេច តេជោ​ មានតែសម្តេចនិងគណបក្សប្រជាជនទេដែលនាំលទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្ស​ សុខសន្តិភាព​ និងការអភិវឌ្ឍ​ជូនប្រជាជន​ និងប្រទេសកម្ពុជា​ សូមកុំជឿការបំពុលព័ត៌មាន​របស់ជនអគតិមួយចំនួនមកលេីរាជរដ្ឋា ភិបាលកម្ពុជាឱ្យសោះ  ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print