បញ្ហាកោះតៃវ៉ាន តែងតែធ្វើឲ្យអាមេរិកនិងចិនប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ហើយមានតែអាមេរិកប៉ុណ្ណោះ ដែលលក់អាវុធដល់កោះតៃវ៉ានក្រៅពីនេះគឺគ្មានប្រទេសណាមួយ ហានលក់អាវុធឲ្យតៃវ៉ានឡើយ ។ ដោយសារតែតៃវ៉ានជាផ្នេកមួយនៃទឹកដីចិនមិនអាចខ្វះបាន ហើយការលក់អាវុធនោះគឺជាការបំពាន់ច្បាប់ចិនតែមួយអាមេរិកបានព្រមព្រៀង ។
ដើម្បីពង្រឹងសម្ថភាព ខ្លាចចិនវាយប្រហារដណ្តើមគ្រប់គ្រងកោះតៃវ៉ានបានបង្កើនការទិញអាវុថបន្ថែមពីអាមេរិក ក្នុងនោះមានយន្តហោះ ចម្បាំង ៦៦គ្រឿង ប្រភេទ F-16V របស់អាមេរិកក្នុងតម្លៃជាង១៣ពាន់លានដុល្លារ ដែលមានបច្ចេកវិទ្យាទំនើបជាងF-16 របស់ក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin ក្នុងតម្លៃ១៣ពាន់លានដុល្លារអាមេរិក ។
តាមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុននឹងផ្តល់តែយន្តហោះប៉ុណ្ណោះ ដោយមិនមានការហ្វឹកហ្វឺនដល់ក្រុមអាកាសយានិកក្នុងការ ប្រើប្រាស់យន្តហោះក៏ដូចជាអាវុធវាយប្រហារពីលើយន្តហោះទៅទីតាំងនៅលើដី និងលើអាកាស ។ ក្រៅពីនេះក្រុមហ៊ុន ធានា ថែរក្សា ជួសជុលផងដែរ។
ការប្រកាសព័ត៌មានទិញយន្តហោះខាងលើកើតឡើងក្នុងពេលដែល មានការបារម្ភពីសកម្មភាពបង្កើនកម្លាំងយោធារបស់ចិននៅក្នុងតំបន់ ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រដែលមានចម្ងាយពីកោះតៃវ៉ានតែ៤៥០គីឡូម៉ែត្រ ប៉ុណ្ណោះ។
នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងមិនទាន់មានប្រតិកម្មអ្វីជុំវិញគម្រោងទិញយន្តហោះខាងលើនោះឡើយ ។ កន្លងមកចិនតែងតែថ្កោលទោសដល់អាមេរិកដែលលក់អាវុធដល់កោះតៃវ៉ានដើម្បីប្រឆាំងនិងរដ្ឋាភិបាលចិន ជាការបំពានទៅនឹងច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ៕