ខេត្ដស្វាយរៀង៖ សមត្ថកិច្ចនិងអាជ្ញា ធរចម្រុះដឹកនាំដោយព្រះរាជ្ញារងអម សាលាដំបូងខេត្ដស្វាយរៀងចុះបិទទ្វាផ្ទះ លក់ថ្នាំពេទ្យ២កន្លែងដែលសង្ស័យពុំមាន ច្បាប់ទម្លាប់ ។
ការចុះបិទកន្លែងលក់ថ្នាំពេទ្យនេះបាន ធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៥ ទៅលើទីតាំងដែលមានម្ចាស់ផ្ទះ លក់ថ្នាំពេទ្យទីមួយឈ្មោះ កែន ហឿន ភេទប្រុស អាយុ៥០ឆ្នាំ អតីតពេទ្យយោ ធានិងទីតាំងមួយទៀតមានម្ចាស់ឈ្មោះ ចាន់ សុផា ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិត នៅក្នុងភូមិក្រញូង ឃុំមុខដា ស្រុក រមាសហែង ខេត្ដស្វាយរៀង ។
មន្ដ្រីមន្ទីរសុខាភិបាលដែលចុះសហ ការបិទកន្លែងលក់ថ្នាំពេទ្យខាងលើនេះ បានឱ្យដឹងថា នៅពេលសមត្ថកិច្ចចម្រុះ ចុះទៅដល់ទីតាំងលក់ថ្នាំពេទ្យម្ចាស់ផ្ទះ ខាងលើបាននាំគ្នាគេចខ្លួន តែយ៉ាងណា លោកព្រះរាជ្ញាអមសាលាដំបូងខេត្ដបាន ចេញដីកាកោះឱ្យម្ចាស់ផ្ទះទាំង២នាក់ចូល ខ្លួនទៅតុលាការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះដើម្បីសាកសួរនិង ឈានទៅគាស់កេះថ្នាំធ្វើការពិនិត្យ ។
មន្ដ្រីខាងលើបានបន្ថែមថា ការចុះ ពិនិត្យទីតាំងលក់ថ្នាំពេទ្យទាំង២ដែល សង្ស័យគ្មានច្បាប់ទម្លាប់នេះសមត្ថកិច្ច បានធ្វើឡើងក្នុងគោលបំណងផ្ដល់នូវ សេវាសុខភាពដល់ប្រជាពលរដ្ឋនិងលប់ បំបាត់ឱសថក្លែងក្លាយ ។
បើតាមប្រភពពីមន្ដ្រីរាជការនៅក្នុង ខេត្ដស្វាយរៀងបានបង្ហើបឱ្យដឹងថា នៅ មានទីតាំងលក់ថ្នាំនិងក្លីនិចឯកជនមួយ ចំនួនធំទៀតបើកលក់និងព្យាបាលពុំមាន ច្បាប់អនុញ្ញាត ពិសេសនោះកន្លែងពិនិត្យ ព្យាបាលធ្មេញដែលភាគច្រើនគ្រូពេទ្យ មានសញ្ញាបត្រចេះតៗគ្នាពីឪពុកម្ដាយ ប៉ុណ្ណោះ ។
ដូច្នេះមន្ដ្រីមន្ទីរសុខាភិបាលខេត្ដ ស្វាយរៀងត្រូវលុបបំបាត់ដើម្បីលើកម្ពស់ សេវាសុខភាពដល់ប្រជាពលរដ្ឋជៀស វាងកុំឱ្យដូចលោកគ្រូពេទ្យនៅឃុំរការ ចាក់ថ្នាំឆ្លងមេរោគអេដស៍ដល់ប្រជាពល រដ្ឋស្ទើរមួយភូមិ ៕
ដោយ៖ យឹម សុថាន