លោក​វេ​ង​ សា​ខុន​ ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ទន្លេ​យ៉ាង​សេ​

ចែករំលែក៖

​ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​ ទីស្តីការក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ លោក​ វេ​ង​ សា​ខុន​ រដ្ឋលេខាធិការ​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ទទួល​ជួប​ជាមួយ​លោក​ លូ​ ស៊ា​ង​ សេង​ អគ្គនាយករង​នៃ​សហប្រតិបត្តិការ​អន្តរជាតិ​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ នៃ​កណៈក​ម្មការ​គ្រប់គ្រង​ធនធានទឹក​ទន្លេ​យ៉ាង​សេ​ និង​សហការី​ ដើម្បី​ពិនិត្យ​មើល​ ៖

dw (2)

1.​ សេចក្តី​ត្រូវការ​ចាំបាច់​ដែល​ត្រូវ​គ្រោង​ឡើង​សម្រាប់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ទាក់ទង​ទៅ​នឹង​កម្មវិធី​បណ្តុះបណ្តាល​និស្សិត​វិស្វករ​ និង​ជំនាញ​បច្ចេកទេស​វ័យក្មេង​ជា​អ្នក​បន្តវេន​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ និង​សម្ភា​និង​ឧបករណ៍​សម្រាប់​បំពាក់​ឲ្យ​ដល់​មន្ទីរពិសោធន៍​នានា​ នៅ​ក្នុង​វិ​ទ្យ​ស្ថាន​ជាតិ​ធនធានទឹក​ដែល​នឹង​ត្រូវ​បង្កើត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ នៅ​កម្ពុជា​ ។​

2.​ ការ​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​ទិន្នន័យ​ចាំបាច់​មួយ​ចំនួន​ និ​តិ​វិធី​ និង​យន្តការ​ដែល​ត្រូវ​ប្រកាន់​យក​ដើម្បី​បង្កើន​ល្បឿន​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​រៀបចំ​ផែនការមេ​រយៈពេល​វែង​នៃ​ការ​អភិវឌ្ឍ​ធនធានទឹក​នៅ​កម្ពុជា​ ។​

3.​ ពិនិត្យ​មើល​ស្ថានភាព​ទូទៅ​ នៃ​ការ​គ្រប់គ្រង​ និង​ប្រើប្រាស់​ទឹកទន្លេ​មេគង្គ​ និង​បឹង​ទន្លេសាប​ ។​

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៥​ រហូត​ដល់​ថ្ងៃ​ទី​ ១៩​ ខែមិថុនា​ ឆ្នាំ​២០១៥​ លោក​ វេ​ង​ សា​ខុន​ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ កម្ពុជា​ដែល​មាន​សមាជិក​អមដំណើរ​ចំនួន​៥​នាក់​ បាន​ពិភាក្សា​ការងារ​ និង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​ និង​គ្រប់គ្រង​វិស័យ​ធនធានទឹក​ ជាមួយ​ប្រធាន​គណកម្មការ​ធនធានទឹក​ទន្លេ​យ៉ាង​សេ​ និង​វិទ្យាស្ថាន​ សិក្សា​គ្រោង​ប្លង់​ ការ​រៀបចំ​ផែនការ​និង​ស្រាវជ្រាវ​នៃ​ទន្លេ​យ៉ាង​សេ​ ហើយ​និង​វិទ្យាស្ថាន​ ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​ទីក្រុង​វូ​ហាន​ ខេត្ត​ Hubei​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។​

​លើស​ពី​នេះ​ទៅ​ទៀត​ ការ​ពិភាក្សា​ក៏​បាន​ផ្តោត​ទៅ​លើ​៖​ 1.​ ការ​រៀបចំ​ផែនការមេ​នៃ​ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធានទឹក​ រយៈពេល​មធ្យម​ និង​វែង​នៅ​កម្ពុជា​ ។​ 2.​ ការ​កសាង​ផែនការ​សកម្មភាព​ក្នុង​ការ​បង្កើត​វិទ្យាស្ថាន​ធនធានទឹក​នៅ​កម្ពុជា​ ។​ ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ពិ​ភា​ក្ស​ការងារ​នេះ​មក​ គណប្រតិភូ​កម្ពុជា​រួម​ដំណើរ​ដោយ​តំណាង​ក្រសួង​ធនធានទឹក​ចិន​ និង​គណកម្មការ​ធនធានទឹក​ទន្លេ​យ៉ាង​សេ​ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ពី​លក្ខណ​បច្ចេកទេស​នៃ​ការ​កសាង​សង់​ប្រព័ន្ធ​ទំនប់​ការពារ​ទឹក​ជំនាន់​ក្នុង​តំបន់​ទន្លេ​យ៉ាង​សេ​ សំណង់​សិល្បការ​ និង​ទំនប់​វា​រី​អគ្គិសនី​ Three​ Gorges​ Dam​ ដើម្បី​ពិនិត្យ​មើល​ និង​ស្វែង​យល់​នូវ​បច្ចេកទេស​ថ្មីៗ​ផង​ដែរ​ដែល​បាន​នឹង​កំពុង​អនុវត្តន៍​៕​

dw (1)

dw

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print