សមត្ថកិច្ច​ចុះ​បិទទ្វា​ផ្ទះ​លក់​ថ្នាំពេទ្យ​២​កន្លែង​សង្ស័យ​គ្មាន​ច្បាប់​

ចែករំលែក៖

​​ខេត្ដស្វាយរៀង​៖​ សមត្ថកិច្ច​និង​អាជ្ញា​ ធរ​ចម្រុះ​ដឹកនាំ​ដោយ​ព្រះ​រា​ជ្ញា​រង​អម​ សាលាដំបូង​ខេត្ដស្វាយរៀង​ចុះ​បិទទ្វា​ផ្ទះ​ លក់​ថ្នាំពេទ្យ​២​កន្លែង​ដែល​សង្ស័យ​ពុំ​មាន​ ច្បាប់ទម្លាប់​ ។​

rse

​ការ​ចុះ​បិទ​កន្លែង​លក់​ថ្នាំពេទ្យ​នេះ​បាន​ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ទៅ​លើ​ទីតាំង​ដែល​មាន​ម្ចាស់ផ្ទះ​ លក់​ថ្នាំពេទ្យ​ទី​មួយ​ឈ្មោះ​ កែន​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ អតីត​ពេទ្យ​យោ​ ធា​និង​ទីតាំង​មួយទៀត​មាន​ម្ចាស់​ឈ្មោះ​ ចាន់​ សុ​ផា​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ស្ថិត​ នៅ​ក្នុងភូមិ​ក្រ​ញូ​ង​ ឃុំ​មុខ​ដា​ ស្រុក​ រមាស​ហែង​ ខេត្ដស្វាយរៀង​ ។​

​មន្ដ្រី​មន្ទីរ​សុខាភិបាល​ដែល​ចុះ​សហ​ ការ​បិទ​កន្លែង​លក់​ថ្នាំពេទ្យ​ខាងលើ​នេះ​ បានឱ្យ​ដឹង​ថា​ នៅ​ពេល​សមត្ថកិច្ច​ចម្រុះ​ ចុះ​ទៅ​ដល់ទី​តាំង​លក់​ថ្នាំពេទ្យ​ម្ចាស់ផ្ទះ​ ខាងលើ​បាន​នាំ​គ្នា​គេចខ្លួន​ តែ​យ៉ាងណា​ លោក​ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ដ​បាន​ ចេញ​ដីកាកោះ​ឱ្យ​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ចូល​ ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ខាង​មុខ​នេះ​ដើម្បី​សាកសួរ​និង​ ឈាន​ទៅ​គាស់​កេះ​ថ្នាំ​ធ្វើការ​ពិនិត្យ​ ។​

​មន្ដ្រី​ខាងលើ​បាន​បន្ថែម​ថា​ ការ​ចុះ​ ពិនិត្យ​ទីតាំង​លក់​ថ្នាំពេទ្យ​ទាំង​២​ដែល​ សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​នេះ​សមត្ថកិច្ច​ បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្ដល់​នូវ​ សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​និង​លប់​ បំបាត់​ឱសថ​ក្លែងក្លាយ​ ។​

​បើ​តាម​ប្រភព​ពី​មន្ដ្រីរាជការ​នៅ​ក្នុង​ ខេត្ដស្វាយរៀង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ នៅ​ មាន​ទីតាំង​លក់​ថ្នាំ​និង​ក្លី​និ​ច​ឯកជន​មួយ​ ចំនួន​ធំ​ទៀត​បើក​លក់​និង​ព្យាបាល​ពុំ​មាន​ ច្បាប់​អនុញ្ញាត​ ពិសេស​នោះ​កន្លែង​ពិនិត្យ​ ព្យាបាល​ធ្មេញ​ដែល​ភាគច្រើន​គ្រូពេទ្យ​ មាន​សញ្ញាបត្រ​ចេះ​តៗ​គ្នា​ពី​ឪពុក​ម្ដាយ​ ប៉ុណ្ណោះ​ ។​

​ដូច្នេះ​មន្ដ្រី​មន្ទីរ​សុខាភិបាល​ខេត្ដ​ ស្វាយ​រៀង​ត្រូវ​លុប​បំបាត់​ដើម្បី​លើ​កម្ពស់​ សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​ជៀស​ វាង​កុំឱ្យ​ដូច​លោកគ្រូ​ពេទ្យ​នៅ​ឃុំរ​ការ​ ចាក់​ថ្នាំ​ឆ្លង​មេរោគ​អេ​ដស៍​ដល់​ប្រជា​ពល​ រដ្ឋ​ស្ទើរ​មួយ​ភូមិ​ ៕​

rse (2)

rse (1)

rse (3)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print