ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរសព្ធ័ដៃទៅលើនារីក្មេងស្រស់ស្អាតម្នាក់កំពុងធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌាបានសម្រេច រួចរត់នៅសម្ងំលាក់ខ្លួននៅចំណុចសំណង់មិនរៀបរយនិងជាកន្លែងប្លុកគ្រឿងញៀន ផ្លូវរថភ្លើងមុខសួនក្តាន់ពីរត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បានមកវិញ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៧ ខែមិនាឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ មានឈ្មោះមីុ បូរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងកក់ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះមិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណនោះទេ។
តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានហៅម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សមិនចាំស្លាកលេខ ហើយជិះចេញពីក្បែរម្តុំកើតហេតុគោលបំណងទៅញាុំអីជាមួយមិត្តនៅហាងមួយកន្លែងដោយធ្វើដំណើទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើដោយម៉ូតូកង់បីបានបន្តយល្បឿនដោយផ្កូវមានសភាពចង្អៀត ខណះនោះ ស្រាប់តែលេចមុខជនសង្ស័យធ្វើដំណើរដោយស្មើរជើងទិសដៅពីត្បូងទៅជើងបានធ្វើសកម្មភាពឆក់ទូរសព្ទ័ ម៉ាកអាយហ្វូនសិុចសូវ៉េនផ្លិសពីរូបគាត់កំពុងកាត់នៅនិងដៃបានសម្រេច រួចរត់មកសម្ងំលាក់ខ្លួននៅចំណុចផ្លូវរថភ្លើងសំណង់មិនរៀបរយដែលជាប្លុកគ្រឿងញៀននៅមុខក្តាន់ពីរបានត់ស្រមោល។
ជាមួយគ្នានោះ ជនសង្ស័យដែលឆក់ទូរសព្ទ័បានសម្រេចរួចហើយ រូបគាត់ក៍មានស្រែកឆោលឡោផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំបន្ទាប់មករូបគាត់បានអង្អុលបង្ហាញតាំងដែរជនសង្ស័យទៅសម្ងំ លាក់ខ្លួនភ្លាមៗនោះ សមត្ថកិច្ចធ្វើការស្រាវជ្រាវតាមភិនភាកនិងដែរជនគ្រោះបានប្រាប់និង ទីតាំងដែរជនសង្ស័យលាក់ខ្លួនដោយ កម្លាំងសមត្ថកិច្ចធ្វើកាឡោមពទ្ធ័និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ស្រាប់តែឃើញកំពុងលាក់ខ្លួននៅបន្ទប់ផ្ទះជួលមួយកន្លែងត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗនិងដកហូតបានទូរសព្ទ័មួយគ្រឿងរបស់ជនរងគ្រោះបានមកវិញផងដែរ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា រូបគេធ្លាប់ជាគុគ៦ឆ្នាំកន្លះរួចមកហើយ ហើយក៍ធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃបានសម្រេច៥លើកដែរ តែលើកចុងក្រោយនេះសំណាងមិនល្អត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបានសម្រេច។
បច្ចុប្ប្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តរនៅប៉ុស្តិ៍នគរបាលសង្កាត់មិត្តភាព រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។ ចំណែកទូរសព្ទ័សមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញផងដែរ៕ដោយ ៖ ភារ៉ា ដង្កោ