ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានមាន ប្រសាសន៍ថា គោលដៅជំរុញការនាំ ចេញអង្ករឱ្យបាន១លានតោនគឺគោល ដៅនេះមិនអាចសម្រេចបានទេ បើយោង ទៅលើតួលេខដែលប្រមូលបាន ការនាំ ចេញនៅចុងឆ្នាំ២០១៥នេះបានប្រហែល ជាកន្លះលានតោនតែប៉ុណ្ណោះ ដូច្នេះ សម្រេចបានត្រឹមតែ៥០ភាគរយ ។
សម្ដេចតេជោមានប្រសាសន៍បែប នេះកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋ មន្ដ្រីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយ ការណ៍ជាតិនៃលទ្ធផលចុងក្រោយជំរឿន កសិកម្មឆ្នាំ២០១៣ យោងតាមច្បាប់ ស្ដីពីស្ថិតិដែលបានអនុម័តនៅខែឧសភា ឆ្នាំ២០០៥ បានតម្រូវឱ្យវិទ្យាស្ថានជាតិ ស្ថិតិក្រសួងផែនការធ្វើជំរឿនកសិកម្ម យ៉ាងតិចមួយដងក្នុងរយៈពេល១០ឆ្នាំ ។
ទាក់ទិននឹងបញ្ហានេះសម្ដេចតេជោ មានប្រសាសន៍ថា យើងចោទជាសំណួរ ថា តើមានមូលហេតុអ្វីដែលមិនអាច សម្រេចបាននូវគោលដៅនេះ?
ទី១-សម្ដេចតេជោមានប្រសាសន៍ ថា មានកត្ដា២គឺកត្ដាអត្ដនោម័ត និង កត្ដាសត្យានុម័ត ។ កត្ដាអត្ដនោម័ត ដោយសារតែយើងជាប្រទេសដែលខ្វះ ស្បៀងធ្លាប់ជាប្រទេសដែលនាំចូលស្បៀង មកផ្គត់ផ្គង់ក្នុងប្រទេសដោយពុំបាន ត្រៀមខ្លួនសម្រាប់តម្រូវការនៃការនាំ ចេញនោះទេ ។ ដូច្នេះអ្នកវិនិយោគមួយ ចំនួនមិនបានសម្លឹងឃើញជាមួយនឹង ការកើនឡើងយ៉ាងឆាប់រហ័សនៃផលិត ផលស្រូវរបស់កម្ពុជាទេ ។ ហេតុនេះ ហើយកម្ពុជាយើងខ្វះខាតម៉ាស៊ីនកិនស្រូវដែលអាចផលិតជាអង្ករនាំចេញបាន ខ្វះខាតឃ្លាំងស្ដុកនិងក្នុងនោះក៏មានការ ទិញស្រូវពីប្រជាពលរដ្ឋផងដែរ ។ នេះជា កត្ដាអត្ដនោម័តផ្ទៃក្នុងរបស់យើងដែល ធ្វើឱ្យយើងប្រមូលទិញស្រូវបានមិនច្រើន ក្នុងមួយឆ្នាំៗ ។ ដូច្នេះស្រូវដែលនៅសេស សល់ត្រូវបាននាំចេញទៅប្រទេសជិត ខាង ហើយដែលធ្វើឱ្យយើងបាត់បង់តម្លៃ ដ៏ច្រើន ដូចជាកន្ទក់ ចុងអង្ករ អង្កាមនិង ការងារធ្វើរបស់ប្រជាពលរដ្ឋយើង ។
ដោយឡែកយោងទៅលើស្ថិតិដែល បាននិងកំពុងវិនិយោគនៅពេលខាងមុខ នេះម៉ាស៊ីនកិនស្រូវបាននិងកំពុងវិនិ យោគគឺមានលទ្ធភាពកិនជាអង្ករប្រមាណ ជាង៣លានតោន ។ ដូច្នេះចាប់ពីឆ្នាំ ក្រោយៗទៅយើងអាចផលិតជាអង្ករ សម្រាប់នាំចេញបាន នេះជាកត្ដាអត្ដ នោម័តរបស់យើង ។ ប៉ុន្ដែយើងក៏មិន ត្រូវភ្លេចទេថា យើងក៏បានទទួលជោគ ជ័យយ៉ាងធំពីប្រទេសមួយដែលខ្វះខាត ស្បៀងឈានទៅកាន់ប្រទេសមួយមាន អតិរេកស្បៀងគ្រប់ ។
សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ អំពីកត្ដាសត្យានុម័ត គឺរឿងនេះមិនមែន ជារឿងដាច់ដោយឡែករបស់កម្ពុជាទេ ប៉ុន្ដែជារឿងរបស់តំបន់និងរបស់ពិភព លោក ។ បណ្ដាប្រទេសអភិវឌ្ឍន៍ការ ផលិតគឺដូចៗគ្នា សូមងាកទៅមើលនៅ តំបន់មេគង្គទៅចុះ កម្ពុជាក៏មានស្រូវ ប្រទេសមីយ៉ាន់ម៉ាក៏មានស្រូវ ប្រទេស ថៃក៏មានស្រូវ ប្រទេសឡាវក៏មានស្រូវ។ ប្រទេសកំពុងអភិវឌ្ឍន៍ផលិតស្បៀងដូច គ្នា ខ្ញុំចរចាជាមួយអនុប្រធានាធិបតី ឥណ្ឌាគាត់ថា យើងប្រកួតប្រជែងតែគ្នា ឯងនៅក្នុងក្របខ័ណ្ឌបណ្ដាប្រទេសមេគង្គ យើងថាជាជង្រុកស្រូវមួយនៅក្នុងតំបន់ អាស៊ីដែរ ។ លោកនាយករដ្ឋមន្ដ្រីថៃថា ប្រទេសគាត់នៅសល់១៨លានតោន ហើយឥឡូវប្រឹងប្រែងលក់ចេញ៦លាន តោន ព្រោះកាលពេលដែលឧបត្ថម្ភទុន កាលពីអតីតនាយករដ្ឋមន្ដ្រីស្ដុកទុកយូរ អាចខូចស្រូវ ។ ដូច្នេះយើងមើលឱ្យ ឃើញប្រទេសកំពុងអភិឌ្ឍន៍គឺការផលិត នូវផលិតផលមានការប្រកួតប្រជែងដូចជាទូរស័ព្ទមានការផលិតនៅអាមេរិក នៅចិន នៅកូរ៉េ នៅជប៉ុនគឺមានការ ប្រកួតប្រជែងគ្នាខ្លាំងណាស់ ។
ដូច្នេះកត្ដាសត្យានុម័តនេះគឺទាមទារ ពង្រីងសមត្ថភាពរបស់ប្រជាជន ហើយ ខ្ញុំបានស្ដាប់ឮតាមសំឡេងអំពាវនាវ តាមកញ្ចក់ទូរទស្សន៍ តាមមធ្យោបាយ ផ្សេងៗ តាមការជួបផ្ទាល់ កាលពីមុន តម្លៃប្រេងខ្ពស់ ប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្ដែឥឡូវតម្លៃប្រេងមានការធ្លាក់ចុះ ដែលអាចផ្សារភ្ជាប់គ្នាទាក់ទងនឹងស្បៀង។
សម្ដេចតេជោមានប្រសាសន៍បន្ដ ថា គោលដៅប្រកបដោយមហិច្ឆតាលើ បញ្ហាផលិតកម្មស្រូវនាំចេញអង្ករចំនួន ១លានតោន ។ គោលដៅទី១ គឺផលិត កម្មស្រូវ គោលដៅទី២ គឺការនាំចេញ អង្ករ ។ ប៉ុន្ដែយើងនឹងបន្ដអ្វីដែលយើង មាននៅក្នុងដៃយើងត្រូវពង្រឹងសមត្ថ *ភាពរបស់យើង ។ ជំរឿនកសិកម្មនេះ អាចជាផ្នែកផលិតកម្មមួយវិស័យទៀត របស់ក្របខ័ណ្ឌគោលនយោបាយរបស់ យើង ។
ទី២-ត្រូវខិតខំយកចិត្ដទុកដាក់វិភាគ ទិន្នន័យជំរឿនកសិកម្មឱ្យបានគ្រប់ជ្រុង ជ្រោយដើម្បីឱ្យមានភាពសម្បូរបែប ធានាបានសេចក្ដីត្រូវការប្រើប្រាស់ទិន្ន ន័យគ្រប់ រួមទាំងការសិក្សាស្រាវជ្រាវ និងតម្រូវការទិន្នន័យសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលអាចធ្វើទៅ បាន ។ ជាពិសេសក្រសួងផែនការ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទត្រូវបន្ដកិច្ចសហការក្នុងការ អង្កេតកសិកម្មឱ្យបានច្រើន និងជាប្រចាំ តាមការកំណត់នៅក្នុងបទបញ្ញត្ដិស្ថិតិ ដើម្បីតាមដានសូចនាកររាល់កសិកម្ម សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការបង្ក បង្កើនផល ផលិតកម្ម សន្ដិសុខស្បៀង អាហារូបត្ថម្ភ ។
ទី៣-ត្រូវកំណត់តម្រូវការផែនការ ស្ថិតិ ការត្រួតពិនិត្យពាក់ព័ន្ធទៅនឹង អាណត្ដិនៃផែនការស្ថិតិ យើងនឹងរៀបចំ យុទ្ធសាស្ដ្រជាតិអភិវឌ្ឍន៍ស្ថិតិឆ្នាំ២០១០- ២០១៨ ដោយធ្វើឱ្យស៊ីចង្វាក់ជាមួយគ្នា ជាមួយនឹងក្របខ័ណ្ឌហិរញ្ញប្បទានសហ ប្រតិបត្ដិការឆ្នាំ២០១៦-២០១៨ របស់ អង្គការសហប្រជាជាតិ និងផែនការយុទ្ធ សាស្ដ្រជាតិឆ្នាំ២០១៦-២០១៨ នៅក្នុង អាទិភាពផ្លូវការចុះជំរឿនប្រជាជនឆ្នាំ ២០១៨ ការអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ប្រចាំឆ្នាំ ការអង្កេតកម្លាំងផលិតកម្ម និង ការអង្កេតពាក់ព័ន្ធនឹងវិស័យកសិកម្ម។
ទី៤-ត្រូវពង្រឹងសមត្ថភាពឱ្យបាន កាន់តែរឹងមាំតាមរយៈការធ្វើវិសោធនកម្មបទបញ្ញត្ដិស្ថិតិច្បាប់ស្ដីពីស្ថិតិនិងអនុ ក្រឹត្យស្ដីពីការរៀបចំដំណើរការរបស់ ប្រព័ន្ធស្ថិតិជាតិ និងអនុក្រឹត្យពាក់ព័ន្ធ ផ្សេងទៀតឱ្យបានរលូន ។
ទី៥-ត្រូវយកចិត្ដទុកដាក់ក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្សជាបឋម ព្រោះការងារស្ថិតិជាការងារលំបាក ស្មុគស្មាញជាងការងារបណ្ដុះបណ្ដាល ផ្សេងៗ និងបទពិសោធន៍អនុវត្ដជាក់ ស្ដែងក្នុងការធ្វើជំរឿន និងការធ្វើអង្កេត ដែលជាការបណ្ដុះបណ្ដាលក្នុងការងារ ជាក់ស្ដែង ពិសេសការយកចិត្ដទុកដាក់ ពីថ្នាក់ក្រោមជាតិដែលទាមទារសមត្ថ ភាពជំនាញ ។
ឈរលើមូលដ្ឋានទាំងនេះខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្ដម លោកជំទាវ អស់ លោក លោកស្រី មន្ដ្រីគ្រប់លំដាប់ថ្នាក់ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្ដ អនុវត្ដដោយយកចិត្ដទុកដាក់ខ្ពស់ និង ប្រកបដោយប្រសិទ្ធភាពលើកិច្ចការទាំងអស់នេះ ដើម្បីរួមចំណែកសំខាន់ដល់ កិច្ចអភិវឌ្ឍន៍របស់ស្ថិតិកម្ពុជានៅលើ មូលដ្ឋានកាន់តែរឹងមាំជំនាញជាងមុន និងមានលក្ខណៈកាន់តែអំណោយផល ដល់ការអភិវឌ្ឍសង្គមកិច្ច ។
លោក ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋ មន្ដ្រីក្រសួងផែនការបានមានប្រសាសន៍ ថា ជំរឿនកសិកម្មជាជំរឿនមួយនៃជំរឿន ទាំង៣ដែលមានចែងនៅក្នុងច្បាប់ស្ដីពី ស្ថិតិ ដែលត្រូវបានអនុវត្ដដោយវិទ្យា ស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដោយ សហការជាមួយនាយកដ្ឋានផែនការ និងស្ថិតិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោកទេសរដ្ឋមន្ដ្រីបន្ដថា ការធ្វើ ជំរឿនកសិកម្មថ្នាក់ជាតិលើកទី១នៅ កម្ពុជាគឺដើម្បីប្រមូលទិន្នន័យអំពីស្ថាន ភាពកសិកម្មរបស់ព្រះរាជាណាចក្រ កម្ពុជា ។ ការធ្វើជំរឿនជាការងារធំធេង ដែលរាជរដ្ឋាភិបាលនៅក្នុងដំណាក់កាល បច្ចុប្បន្នត្រូវការជាចាំបាច់ គឺការជួយ គាំទ្រពីដៃគូអភិវឌ្ឍន៍ ព្រោះបញ្ហាកង្វះ មូលនិធិនិងសមត្ថភាពបច្ចេកទេស និង បទពិសោធន៍នៅមានកម្រិតនៅឡើយ។ ផ្អែកតាមផែនការស្ថិតិឆ្នាំ២០០៨- ២០១៥ ដែលបានអនុម័តដោយក្រុម ប្រឹក្សាជាតិស្ថិតិតាំងពីឆ្នាំ២០០៧កន្លង ទៅ បានធ្វើគម្រោងធ្វើជំរឿនកសិកម្ម ឆ្នាំ២០០៩ ក៏ប៉ុន្ដែដោយសារការប្រមូល ធនធានមិនបានជោគជ័យទើបរបាយ ការណ៍វាយតម្លៃពាក់កណ្ដាលអាណត្ដិនៃផែនការស្ថិតិឆ្នាំ២០១២បានកំណត់គប្បី ធ្វើជំរឿនកសិកម្មនៅឆ្នាំ២០១៣វិញ ។
សូមបញ្ជាក់ថា ទិន្នន័យជំរឿនកសិ កម្មឆ្នាំ២០១៣ បានធ្វើឡើងលើគ្រួសារ ប្រជាពលរដ្ឋដែលបានចុះបញ្ជីមាន ២,៦លានគ្រួសារ ហើយចំនួនការកាន់ កាប់កសិកម្មគ្រួសារមាន២,១លាន ។ ផ្ទៃដីសរុបនៃការកាន់កាប់កសិកម្ម គ្រួសាររួមទាំងដីជុំវិញផ្ទះមាន៣,៣លាន ហិកតា ។ ចំនួនការកាន់កាប់កសិកម្ម គ្រួសារមានដីកសិកម្មដោយឡែកចំនួន ១,៩លានហិកតា ។ ចំពោះផលិតផល ដំណាំភាគរយផ្ទៃដីសរុបនៃការកាន់កាប់កសិកម្មដាំស្រូវមានសរុប៧០ភាគរយ ហើយភាគរយផ្ទៃដីសរុបនៃការកាន់កាប់ កសិកម្មគ្រួសារដាំបន្លែមានតែ១,៣ ភាគរយប៉ុណ្ណោះ ។ កសិកម្មប្រើប្រាស់ ជីគីមីមាន១០ភាគរយ ហើយភាគរយ នៃគ្រួសារកសិកម្មប្រើប្រាស់សរីរាង្គ មាន៥០ភាគរយនៃគ្រួសារធ្វើវារីវប្ប កម្មពីចំនួនសរុបគ្រួសារធ្វើនេសាទ ឬ វារីវប្បកម្មមានតែ១ភាគរយប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងអាហារូបត្ថម្ភ និងសន្ដិ សុខស្បៀងភាគរយនៃគ្រួសារកសិកម្ម ប្រើប្រាស់អង្ករ៧ថ្ងៃក្នុងមួយសប្ដាហ៍មាន ជាមធ្យម៩៩,៩ភាគរយ ហើយចំនួនថ្ងៃ ជាមធ្យមក្នុង១សប្ដាហ៍ដែលគ្រួសារ កសិកម្មប្រើប្រាស់បន្ថែមមាន៤,៨ថ្ងៃ រីឯចំនួនគ្រួសារកសិកម្មប្រើប្រាស់សាច់ និងផលិតផលសាច់មាន់មាន៣,៨ថ្ងៃ និងចំនួនថ្ងៃជាមធ្យមក្នុងមួយសប្ដាហ៍ ហើយគ្រួសារកសិកម្មប្រើប្រាស់ត្រីមាន ៣,៥ថ្ងៃ ៕
ដោយ៖ ហេង សូរិយា