នគរបាលឃាត់អេស្កាវទ័រ១គ្រឿង ខណៈធ្វើសកម្មភាពកកាយដីភ្នំគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋអន្សាចំបក់ទទួលបទបញ្ជាលោកអភិបាលខេត្តពោធិ៍សាត់ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការចុះឃាត់គ្រឿងចក្រ(អេស្កាវទ័រ) ១គ្រឿងរបស់ក្រុមហ៊ុនធ្វើថ្នល់ជាតិលេខ៥ ខណៈធ្វើសកម្មភាពកកាយដីភ្នំគ្មានលិខិតអនុញ្ញាត ។
 ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង០០នាទី ព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចអ្នកតាធំ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
 ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា គ្រឿងចក្រ(អេស្កាវទ័រ) ពណ៏លឿង ១គ្រឿងដែលកម្លាំងឃាត់ខាងលើ ជាគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើផ្លូវថ្នល់ជាតិលេខ៥ ការឃាត់នេះជាបទបញ្ជារបស់លោក អភិបាលខេត្តពោធិ៍សាត់ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅគ្រាដែលគ្រឿងចក្រ(អេស្កាវទ័រ)ខាងលើ មូលហេតុ៖ កកាយដីភ្នំដោយគ្មានលិខិតអនុញាតិ វត្ថុតាងគ្រឿងចក្រ(អេស្កាវទ័រ)រក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់៕ បឹុម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print