រថយន្តហោះធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជេីង ចុះអ្នកបើកបរវិញយ៉ាងម៉េចទៅ

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនម្នាក់ បេីករថយន្តឡិចស៊ីមួយគ្រឿងក្នុងល្បឿនលឿនហោះធ្លាក់ប្រឡាយបោកផ្ទប់នឹងមាត់លូក្រឡាប់ផ្ងាជេីងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ  មុខទីលានវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ ម៉ាក ឡិចសុីស RX300 ពណ៌​ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9780 បើកបរដោយបុរសជនជាតិចិន​ បើកល្បឿនលឿនពជើងទៅត្បូង លុះដល់ចំណុចខាងលើ ហ្វ្រាំងដោយសារ មានរថយន្តនៅខាងមុខ ស្រាប់តែរេចង្កូតទៅស្តាំ ហោះធ្លាក់ចូលក្នុងប្រឡាប់ ផ្លោងបោកផ្ទប់នឹងមាត់លូ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះ បញ្ជូទៅមន្ទីរពេទ្យ បន្សល់ទុកតែរថយន្ត ដាំដូងក្បាលចូលទឹកសមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យជាក់ស្តែង នឹងរករថយន្តស្ទូចមកលើកយកទៅរក្សាទុកជាបណ្តោះអាសន្ន ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print