ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុ កក្រគរ ប៉ុស្តិ៍រដ្ឋអន្សាចំបក់ទទួ លបទបញ្ជាលោកអភិបាលខេត្តពោធិ៍សាត់ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការចុះឃាត់គ្រឿងចក្រ(អេស្កា វទ័រ) ១គ្រឿងរបស់ក្រុមហ៊ុនធ្វើថ្នល់ជា តិលេខ៥ ខណៈធ្វើសកម្មភាពកកាយដីភ្នំគ្មា នលិខិតអនុញ្ញាត ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេ លាម៉ោង១១ និង០០នាទី ព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចអ្នកតាធំ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្ របត្តិការបង្ហើបថា គ្រឿងចក្រ(អេស្កាវទ័រ) ពណ៏លឿង ១គ្រឿងដែលកម្លាំងឃាត់ខាងលើ ជាគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើផ្ លូវថ្នល់ជាតិលេខ៥ ការឃាត់នេះជាបទបញ្ជារបស់លោក អភិបាលខេត្តពោធិ៍សាត់ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅគ្រាដែលគ្រឿងចក្រ(អេស្កាវទ័រ) ខាងលើ មូលហេតុ៖ កកាយដីភ្នំដោយគ្មានលិខិតអនុញាតិ វត្ថុតាងគ្រឿងចក្រ(អេស្កាវទ័រ) រក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំ បក់៕ បឹុម ពិន