​ចេញ​មក​ពី​ក្លិប​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ​ ត្រូវ​ក្រុម​ចោរប្លន់​៤​នាក់​បាញ់​ចំ​ក្បាល​ស្លាប់​ ប្លន់​យក​ម៉ូតូ​បាន​សម្រេច

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​កម្មករ​ក្រណាត់​ ត្រូវ​បាន​ក្រុម​ចោរប្លន់​មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ធុន​ធំ​មួយ​គ្រឿង​ បាន​មក​ធ្វើ​សកម្មភាព​ដេញ​តាម​ប្លន់​ជន​រង​គ្រោះ​មក​ដល់​មុខ​ផ្ទះ​របស់​ថៅកែ​ខ្លួន​ ពេល​នោះ​ជន​រង​គ្រោះ​មិន​ឲ្យ​ក៏​ជនសង្ស័យ​ខឹង​ បាន​ដក​កាំភ្លើងខ្លី​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ហើយ​ យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ ។​

IMG_3346

​ករណី​បាញ់​ប្លន់​ប្រដាប់​អាវុធ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ឌិន​ តា​រ៉ា​រិ​ទ្ធិ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជា​កម្មករ​ក្រណាត់​ ស្នាក់​ផ្ទះ​លេខ​២២B​ ផ្លូវ​លេខ​៥៩៨​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CR-0063​ ត្រូវ​ក្រុម​ចោរប្លន់​បាន​សម្រេច​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ គេ​ឃើញ​ជន​រង​គ្រោះ​ កំពុង​តែ​ជិះ​ម៉ូតូ​ម្នាក់​ចេញពី​ក្លិប​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ សែន​សុខ​ ហើយ​ស្រាប់តែ​លេខ​មុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​មួយ​គ្រឿង​ជា​ម៉ូតូ​ធុន​ធំ​មិន​ស្គាល់​ម៉ាក​និង​ មួយ​គ្រឿង​ម៉ាក​ ស្កុប​ពី​ បាន​ជិះ​តាម​កៀរ​ជន​រង​គ្រោះ​រហូត​មក​តាម​ផ្លូវ​លេខ​៥៩៨​ តែ​ជន​រង​គ្រោះ​មិន​ឲ្យ​ដោយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​មក​ដល់​មុខ​ផ្ទះ​ ដែល​ខ្លួន​ធ្វើការ​នោះ​ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​បាញ់​ចំ​ក្បាល​ ជន​រង​គ្រោះ​មួយ​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្តង​ រួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​ដោយ​ សុវត្ថិភាព​។​

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ ខណ្ឌទួលគោក​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ ដើម្បី​ស្វែងរក​ចាប់​ក្រុម​ចោរប្លន់​ទាំងនោះ​យក​មក​ដាក់ទោស​តាម​ច្បាប់​ ៕​

IMG_3343

IMG_3342

IMG_3344

IMG_3345

...

ដោយ៖ ស​ ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print