ខេត្តសៀមរាប ៖ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានអញ្ជើញដល់ខេត្តសៀមរាបហើយ នៅវេលាម៉ោងប្រមាណជាង ១០ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីទស្សនាប្រាសាទអង្គរ ដ៏ល្បីល្បាញរបស់កម្ពុជា ។
សូមបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមូន ចេអ៉ិន (Moon Jae-in) នឹងត្រូវបញ្ចប់នៅ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីទស្សនាប្រសាទនានា នៅខេត្តសៀមរាប ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕
...