លោ​ក​ មូន ចេអ៉ិន បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ​ នៅ​​រសៀលថ្ងៃសៅរ៍​នេះ បន្ទាប់ពីទស្សនាប្រសាទនានា នៅ​ខេត្ត​សៀមរាប

ចែករំលែក៖

ខេត្ត​សៀម​រាប​ ៖​ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានអញ្ជើញដល់ខេត្តសៀមរាបហើយ នៅវេលាម៉ោងប្រមាណជាង ១០ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីទស្សនាប្រាសាទអង្គរ ដ៏ល្បីល្បាញរបស់កម្ពុជា ។

សូមបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមូន ចេអ៉ិន (Moon Jae-in) នឹងត្រូវបញ្ចប់នៅ​ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ​ បន្ទាប់ពីទស្សនាប្រសាទនានា នៅ​ខេត្ត​សៀមរាប​ ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print