អង្គការសហប្រជាជាតិ អំពាវនាវទប់ស្កាត់ ក្រុមជ្រុលនិយម ក្រោយការបាញ់ប្រហារនៅប្រទេស ស្ងប់ស្ងាត់ទីពីរលើពិភពលោក ខណៈឃាតក ញញឹមដាក់អ្នកកាសែត ពេលបញ្ជូនទៅតុលាការ

ចែករំលែក៖

ប្រទេសនូវេសាឡង់​ ៖ ក្រោយការបាញ់ប្រហារនៅព្រះវិហារអិស្លាម ក្នុងប្រទេសនូវេសាឡង់​ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​បានអំពាវនាវដល់បណ្តាប្រទេស​ឲ្យមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពបំផុត បញ្ចៀសការបាញ់ប្រហារ កើតឡើងជាបន្តទៀត ក្នុងពេលអនាគត។
ការបាញ់ប្រហារខាងលើបានបង្ហាញឲ្យឃើញថា សូម្បីតែប្រទេស​ដែលមានសន្តិសុខ ស្ងប់ស្ងាត់លំដាប់ទីពីរ ក៏រងការបាញ់ប្រហារនោះដែរ ។ ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេសនូវេសាឡង់ មានករណីសម្លាប់មនុស្សតែ ៣៥នាក់ប៉ុណ្ណោះ ប៉ុន្តែការបាញ់ប្រហារតែប៉ុន្មាននាទីប៉ុណ្ណោះ​ទៅលើព្រះវិហារអិស្លាមពីរកន្លែងនៅក្នុងប្រទេសនេះសម្លាប់មនុស្សដល់ទៅ​៤៩នាក់ និង រាប់សិបនាករងរបួស​។ នៅក្នុងបញ្ជីប្រទេសដែលមានសន្តិភាព ស្ងប់ស្ងាត់បំផុតទីពីរនៅលើពិភពលោក ​បន្ទាប់ពី​ប្រទេសIceland ។
ប៉ុន្តែនៅថ្ងៃទី​១៥ខែមីនា គឺជាថ្ងៃសោកនាកម្មធំបំផុតនៅក្នុងប្រទេសនេះ ដោយមានអ្នកស្លាប់ក្នុងការបាញ់ប្រហារ ដល់ទៅ​៤៩នាក់ និងរបួស​៤៨នាក់​។ ការបាញ់ប្រហារខាងលើបានប្រែក្លាយ ថ្ងៃទី១៥ខែមីនាឆ្នាំ​២០១៩ ជាថ្ងៃ​ ខ្មៅងងឹតបំផុត របស់​នូវេសឡង់​។
ការប្រើប្រាស់កាំភ្លើងសម្លាប់មនុស្ស តិចកើតឡើងនៅក្នុងប្រទេសនេះ ដោយក្នុងមួយឆ្នាំ ៗ មានអ្នកសា្លប់ពាក់ព័ន្ធនិងកាំភ្លើងប្រមាណ​១០ នាក់ប៉ុណ្ណោះ។
នៅថ្ងៃទី​១៦ខែមីនានេះ ជនដៃដល់បានបញ្ជូនឡើងតុលាការ​ ពីបទសម្លាប់មនុស្ស ជាច្រើន។នៅក្នុងតុលាការ​ ជនដៃដល់ អាយុ​២៨ឆ្នាំបានញញឹមរីករាយ ទៅកាន់អ្នកសារព័ត៌មាន កំពុងតែថតរូបរបស់លោក​។ តុលាការសម្រេចឃុំខ្លួនជនដៃដល់​ខាងលើ រងចាំការកាត់ទោសជាថ្មី នៅថ្ងៃទី​៥ខែមេសាឆ្នាំ​២០១៩៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print