វិភាគព័ត៍មានអន្តរជាតិ៖ មានអី.. ក្រោយកូរ៉េខាងជើងព្រមានឈប់ពិភាក្សាគ្នារវាងអាមេរិក-កូរ៉េខាងជើង ធ្វើអោយអាមេរិកចេះបារម្ភដែរ

ចែករំលែក៖

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងបានដឹងយ៉ាងច្បាស់ពីគោលបំណងរបស់ អាមេរិក ក្នុងការដាក់គំនាបទៅលើកូរ៉េខាងជើង ដោយឲ្យប្រទេសនេះបោះបង់អាវុធបរមាណូជាមុនទើប អាមេរិកលុបទណ្ឌកម្មជាក្រោយ ។ តែចំពោះកូរ៉េខាងជើង គឺត្រូវការស្មើភាពគ្នា អាមេរិកត្រូវលុបណ្ឌកម្មមួយចំនួន កូរ៉េខាងជើង ក៏នឹងរំសាយអាវុធទៅតាមនោះដែរ ។
ប៉ុន្តែការដើរចេញបញ្ចប់កិច្ចប្រជុំ លើកទីពីរ ដោយមិនទទួលបានជោគជ័យ​រវាងលោកត្រាំនិងគីមជុងអ៊ុន គឺជាកំហុសរបស់អាមេរិក ទាំងស្រុង ។ ទាំងនោះហើយបានកូរ៉េខាងជើង ចាប់ផ្តើមធ្វើសកម្មភាពនៅទីតាំងសាកល្បងមីស៊ីល ដែលបង្ករឲ្យមានការសង្ស័យថា កូរ៉េខាងជើងត្រៀមសាល្បងអាវុធជាថ្មីសារឡើងវិញ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា៖ ទីក្រុងព្យុងយ៉ាងកំពុងតែប្រើប្រាស់យុទ្ធសាស្ត្ររបស់អាមេរិក វាយបកទៅលើអាមេរិកវិញ នៅក្នុងកិច្ចពិភាក្សា​។ កន្លងមកអាមេរិក បានប្រើប្រាស់ទណ្ឌកម្ម ដើម្បីបង្ខំឲ្យកូរ៉េខាងជើង បោះបង់អាវុធ និងចូលរួមតុពិភាក្សា ។ នៅពេលនេះ កូរ៉េខាងជើងបានប្រើប្រាស់ការបន្តសកម្មភាពផលិត សព្វាវុធដើម្បីបង្ខំឲ្យអាមេរិកបន្តពិភាក្សា និងបន្ធូបន្ថយដល់កូរ៉េខាងជើង ។
ក្រុមអ្នកវិភាគបានលើកឡើងថា បើកូរ៉េខាងជើង​ដំណើរការសាកល្បងអាវុធនាពេលនេះ ក៏ដូចជាឈប់ពិភាក្សាជាមួយអាមេរិក គឺមិនមែនជាកំហុសរបស់ទីក្រុងព្យុងយ៉ាងនោះឡើយ គឺជាកំហុងសទាំងស្រុងរបស់ទីក្រុងវ៉ាស៊ីន ។ នៅពេលដែលមេដឹកនាំគីមជុងអ៊ុនបានប្រកាសពីគោលដំបំណងបោះបង់បរមាណូ​ឲ្យពិភពលោកបានដឹង តែអាមេរិកនៅតែដាក់គំនាបដដែល ។ទាំងនោះជាកំហុសរបស់អាមេរិក បើកូរ៉េខាងជើងបន្តផលិតបរមាណូ ពេលនោះបើអាមេរិកបង្កើនការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង​ក៏គ្មានប្រសិទ្ធិភាពដូចមុនឡើយ ប្រទេសជិតខាងមិនស្តាប់តាមអាមេរិក ទៀតឡើយ​។
ពេលថ្មីៗនេះ កូរ៉េខាងត្បូង និងអាមេរិក កាន់តែ​សង្ស័យ​ខ្លាំងឡើងហើយថា​ កូរ៉េខាងជើង​ទំនងជា​កំពុង​រៀបចំ​បាញ់​សាកល្បង​មីស៊ីល​សាជាថ្មីម្តង​ទៀតមែន​។ ជាក់ស្តែង​ បើតាម​សារព័ត៌មាន​អាមេរិក​ NPR មាន​រូបភាព​ជាច្រើន​ដែល​គេ​ចាប់បាន​តាមរយៈ​ផ្កាយរណប​ បង្ហាញថា​កូរ៉េខាងជើង​ចាប់ផ្តើម​មានសកម្មភាព​ឡើងវិញ​ នៅតាម​ទីតាំង​ស្ថានីយ៍​មួយចំនួន​ ដែល​ក្នុងនោះ​ក៏មាន​ផងដែរ​ស្ថានីយ៍​ សានណុមដុង​ (Sanumdong)។
Sanumdong គឺជា​ស្ថានីយ៍មួយ​ក្នុង​ចំណោម​ស្ថានីយ៍​ដទៃជាច្រើនទៀត​ ដែល​ទីក្រុង​ព្យុងយ៉ាង​ប្រើប្រាស់​សម្រាប់​ផលិត​មីស៊ីល​អន្តរទ្វីប​ និង​រ៉ុកែត​។ ក្រៅពីនេះ​ បើតាម​រូបភាព​ផ្កាយរណប​ អ្នក​វិភាគ​អាមេរិក​ ក៏បាន​ឲ្យដឹង​ផងដែរថា​ គេ​ក៏ឃើញ​មាន​រថយន្ត​ពាសដែក​ និង​យានយន្ត​សំខាន់​ផ្សេងទៀត​ត្រូវបានដាក់​ឈរជើង​នៅ​ស្ថានីយ៍ Sanumdong ដែរ​។

ទន្ទឹមគ្នានេះ​ គេ​កាន់តែ​សង្ស័យខ្លាំងឡើង​ថាកូរ៉េខាងជើង​ពិតជាអាច​សាកល្បង​បាញ់មីស៊ីលពិតមែន​ ក៏ព្រោះម្ខាង​មាន​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ដើម្បីការ​សិក្សាយុទ្ធសាស្ត្រ​ និង​កិច្ចការ​អន្តរជាតិ​ (CSIS) បង្ហាញថា​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ទំនងជា​ដាក់ឲ្យដំណើរការ​ឡើងវិញ​ផងដែរ​នូវស្ថានីយ​បាញ់រ៉ុកែត​ Sohae​។

គួរកត់សម្គាល់ទៀតថា​ ទោះបីជា​មានព័ត៌មាន​ពីការ​ដាក់ឲ្យដំណើរឡើងវិញ​នូវ​ស្ថានីយ​បាញ់រ៉ុកែត​កូរ៉េខាងជើង​យ៉ាងណាក្តី​ លោកប្រធានាធិបតី​អាមេរិក​ដូណាល់​ ត្រាំ​ នៅតែ​និយាយថា​ទំនាក់ទំនង​រវាងលោក​ និង​លោកគីម ជុងអ៊ុន នៅតែល្អ​ដដែល​មិន​ប្រែប្រួលឡើយ​។ មួយវិញទៀត​ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ជាច្រើនរូប​ ក៏បាន​លើកឡើង​ដូចគ្នា​បែបនេះ​ដែរថា​ ទីក្រុង​វ៉ាស៊ីនតោន​ និងព្យុងយ៉ាង​ពិតជា​អាច​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោកដូណាល់ ត្រាំ​។

នៅពេលនេះ ដែរអាមេរិកបានប្រតិកម្មភ្លាមៗ ក្រោយពេលកូរ៉េខាងជើងព្រមានឈប់ពិភាក្សា ស្តីពីបរមាណូ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានបង្ហាញពីគោលបំណង​ចង់ ពិភាក្សាជាមួយកូរ៉េខាងជើងជាបន្តទៀត ស្តីពីការរំសាយអាវុធបរមាណូ​ ។

ការលើកឡើងខាងលើរបស់អាមេរិក​ក្រោយពេលដែល​រដ្ឋលេខាធិការក្រសួង​ការបរទេសកូរ៉េខាងជើង លោកស្រី​ Choe Son Hui បានប្រកាសថា កូរ៉េខាងជើង អាចនឹងឈប់ពិភាក្សាស្តីពីបរមាណូជាមួយអាមេរិក។ ការប្រកាសខាងលើរបស់កូរ៉េខាងជើង ក្រោយពេលដែល​កិច្ចពិភាក្សា ពីរលើកកន្លងមក ដោយមិនមានលទ្ធផលល្អ ពិសេសគឺកិច្ចពិភាក្សាលើកទីពីរកាលពីថ្ងៃទី​២៧-២៨ខែកុម្ភៈនៅទីក្រុងហាណូយ ដោយលោកត្រាំបញ្ចប់កិច្ចពិភាក្សាមុនកំណត់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានប្រកាសនៅក្នុងសន្និសីទកាសែតនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី​១៥ខែមីនាថា លោកជឿជាក់ទៅលើមេដឹកនាំគីម ជុងអ៊ុន ថានឹងមិនសាកល្បងមីស៊ីល ឬអាវុធបរមាណូបន្តទៀតនោះឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ទៀតថា ភាគីទាំងពីរ នឹងបន្តពិភាក្សា ស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា លោកសង្ឃឹមថា អាមេរិកនឹងកូរ៉េខាងជើង បន្តពិភាក្សា ស្វែងរកដំណោះស្រាយ មិនត្រូវបញ្ចប់កិច្ចពិភាក្សា ក្នុងពេលដែលប្រទេសទាំងកំពុងតែឆ្ពោះទៅមុខនោះ។
អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោក​ស្រី​ Zakharova ​បានបញ្ជាក់ថា​« រុស្ស៊ី​នឹង គោរពទៅតាមដំណោះស្រាយការបរទេស រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង។ កិច្ចពិភាក្សាកន្លងមកមានភាពរីកចំរើន ហើយគួរតែបន្ត​ពិភាក្សា​ដើម្បីឈានដល់គោលដៅចុងក្រោយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print