ក្រោយទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរយៈពេល៣ថ្ងៃ លោកប្រធានាធិបតី មូន ចេអ៉ិន បានចាកចេញពីទឹកដីកម្ពុជាហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់កូរ៉េ នៅវេលាម៉ោង២៖១៥នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានចាកចេញពីប្រទេសកម្ពុជាហើយ តាមជើងយន្តហោះពិសេស បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ។
អំឡុងពេលមកដល់ប្រទេសកម្ពុជា លោកបានចូលគាល់ព្រះមហាក្សត្រ ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានចុះហត្ថលេខាលើឯកសារចំនួន៥ ដែលជាកិច្ចព្រមព្រៀងរបស់កម្ពុជា-សាធារណរដ្ឋកូរ៉េផងដែរ។ លោកបានចូលរួមវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបសំណេះសំណាលជាមួយវិនិយោគិនកូរ៉េ នៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា៖ លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print