មកទល់ពេលនេះ មានអ្នកស្លាប់កើនឡើងដល់ទៅ២០នាក់ហើយ ក្នុងហេតុការគ្រោះថ្នាក់បាក់អាគារសាលារៀបបឋមសិក្សា ដែលមានកម្ពស់៤ជាន់ នៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា ។ គ្រោះថ្នាក់ខាងលើកើតឡើង តាំងពីថ្ងៃទី១៤ខែមីនា។
បាក់ស្រុតសាលារៀនអ្នកបឋមសិក្សា អ្នករងគ្រោះគឺកុមារតូចៗ មានអាយុចាប់ពី៦ឆ្នាំឡើងទៅ។ការបាក់រលំអគារ គឺញឹកញាប់បំផុតកើតមាននៅក្នុងប្រទេសនីហ្សេរីយ៉ា ។ ច្បាប់សាងសង់សំណង់អគារនៅក្នុងប្រទេសតំបន់អាហ្វ្រិកមួយនេះ មិនត្រូវបានអនុវត្តត្រឹមត្រូវតាមស្តង់ដារនោះឡើយ ។ទីក្រុង Lagos ជាទីក្រុងល្បីល្បាញ់របស់នីហ្សេរីយ៉ា មានមនុស្សរស់នៅប្រហែល២៣លាននាក់ ។ ពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រ និងរស់នៅប្រជៀតគ្នា ។
អគារសាលាបឋមសិក្សាដែលបាក់រលំនេះ ត្រូវសាក្សីអះអាងថា មានសិស្សសាលាប្រហែល១០០នាក់ ។ ប៉ុន្តែគេមិនច្បាស់ថា មានសិស្សសាលាប៉ុន្មាននាក់ នៅក្នុងអំឡុងហេតុការណ៍បាក់រលំនោះទេ ។
ក្រុមជួយសង្គ្រោះ ទើបតែបានបញ្ចប់ការស្វែងរកជនរងគ្រោះដែលកប់នៅពីក្រោមគំនរបាក់បែក កាលពីថ្ងៃព្រហស្បតិ៍ ។ សាកសពចុងក្រោយនេះ រកឃើញ៣នាក់ ។ កាលពីពីរបីឆ្នាំកន្លងមក នៅក្នុងតំបន់នេះ ក៏មានហេតុការណ៍បាក់រលំអគារផងដែរ ។
អភិបាលក្រុង Lagos លោក Akinwuni Ambode បានបញ្ជាក់ថា អគារសាលាដែលបាក់រលំនេះ ពុំមានច្បាប់ទម្លាប់នោះទេ ។ មូលហេតុហេតុការណ៍នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕