មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងស្ថាប័នមួយចំនួន រងការដាក់ទណ្ឌកម្មបន្ថែមទៀតពីលោកខាងលិច​

ចែករំលែក៖

ការចាប់នាវាអ៊ុយក្រែន​នាពេលកន្លងមក ពីសំណាក់ទាហានរុស្ស៊ីបានបង្កឲ្យមានភាពតានតឹងស្ទើរតែផ្ទុះអាវុធដាក់គ្នា ។ នៅពេលនេះ ប្រទេសលោកខាងលិច មានអាមេរិក កាណាដា និងអឺរ៉ុប ជាដើម បានសម្រេច បន្ថែមទណ្ឌកម្មទៅលើបុគ្គល និងស្ថានប័នជាប់ពាក់ព័ន្ធ ។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានបន្តដាក់ទណ្ឌកម្មទៅលើបុគ្គល៦រូប​និងស្ថានប័ន៨របស់រុស្ស៊ី ដោយសារតែការបង្កជម្លោះជាមួយអ៊ុយក្រែន តាមរយៈចាប់នាវាចម្បាំងអ៊ុយក្រែន​ ។

សកម្មភាពរបស់អាមេរិកគឺសម្តៅទៅលើ​អ្នកដែលជាប់ពាក់ព័ន្ធទៅនឹង ការប៉ះទង្គិចគ្នារវាង​រុស្ស៊ីនិងអ៊ុយក្រែន ក្នុងច្រកសមុទ្រ​ Kerch ​ ក៏ដូជជា ជាប់ពាក់ព័ន្ធ ការដាក់បញ្ចូនតំបន់គ្រីមៀ​  នៅក្រុមការគ្រប់គ្រងរបស់រុស្ស៊ីនៅឆ្នាំ​២០១៤ និងជួយដល់ក្រុមទាមទាបំបែករដ្ឋនៅភាគខាងកើតអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក​ Steven Mnuchin ​បានបញ្ជាក់ថា «អាមេរិក និងប្រទេសជាដៃគូ​ មិនអនុញ្ញាត​ឲ្យរុស្ស៊ីបន្តធ្វើសកម្មភាពប្រឆាំង ប្រទេសអ៊ុយក្រែននោះឡើយ «។

បុគ្គលដែលរងទណ្ឌកម្មនោះ មាន មន្ត្រីរុស្ស៊ី ដែលបានចូលរួមដោយផ្ទាល់នៅក្នុងហេតុការប៉ះទង្គីចគ្នានៅច្រកសមុទ្រ​ Kerch ​។ ជាមួយគ្នានោះក្រុមហ៊ុន​ការពារជាតិរុស្ស៊ី កំពុងតែធ្វើសកម្មភាពនៅភាគខាងកើត តំបន់ក្រីមៀ ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ថាប្រើប្រាស់ទ្រព្យសម្បត្តិជាតិអ៊ុយក្រែន ផ្គត់ផ្គង​ទាហានរុស្ស៊ី ។ ក្រៅពីអាមេរិក នៅមានកាណាដា និង សហគមន៍អឺរ៉ុបផងដែ ដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print