ខេត្តត្បូងឃ្មុំ ៖ មានហេតុការណ៍ផ្ទុះគ្រាប់ប្រភេទ១២៥មិល្លីម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ត្រូវគ្រាប់ ចំពោះធ្លាយពោះវៀនស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ នៅពេលជនរងគ្រោះយកគ្រាប់នេះធ្វេីជាកំណល់ដំដែកធ្វេីកំបិត ។
សមត្ថកិច្ចអោយដឹងថា ហេតុការណ៍នេះកេីតឡេីងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង៩និង៣0នាទី នៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះ ឈ្មោះ ភាព ផល អាយុ៥៩ឆ្នាំ ជា ជាងធ្វើកាំបិតពូថៅ និងជាកម្មករក្រុមហ៊ុនចំការកៅស៊ូជុប ។
តាមការរៀបរាប់បញ្ជាក់ពីពលរដ្ឋក្នុងភូមិថា ពិតជា មិនគួរអោយជឿសោះថា កន្លងមកកំណល់នេះ គាត់ប្រេីប្រាស់យូរហេីយ ធ្វេីជាឧបករណ៍ដំធ្វេី ដែកកាំបិត ពូថៅ ជាប្រចាំមិនដែលមានបញ្ហាឡើយ លុះនៅព្រឹកមិញនេះ ក៍ផ្ទុះគ្រាប់កំណល់ នោះ បណ្តាលឲ្យគាត់ស្លាប់ភ្លាមៗតែម្តង។
ពាក់ព័ន្ធនឹងសោកនាដកម្មនេះ សមត្ថកិច្ចបានធ្វេី ការក្រេីនរំឭកដល់ពលរដ្ឋត្រូវជៀសអោយឆ្ងាយ មិនត្រូវប៉ះពាល់ទៅលើគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទ ឬជួយរាយការណ៍ភ្លាមៗជូនសមត្ថកិច្ចជំនាញក្នុងករណីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ៕ ដោយ ៖ វណ្ណៈ