ជនសង្ស័យជាមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកតំបែរ ត្រូវបានឃាត់ ករណីផឹកសុីរពឹសដៃសំញ៉ែងកាំភ្លើងបណ្តាលអោយផ្ទុះ២គ្រាប់ របួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថ ស្រុក តំបែរ ខេត្តត្បូងឃ្មុំ បន្ទាប់ពីមានករណីផឹកសុីសំញ៉ែងកាំភ្លើងដកលេងជាមួយបងប្អូន ក៏បណ្តាលអោយផ្ទុះចំនួន២គ្រាប់ និងមានមនុស្សម្នាក់រងរបួស កាលពីព្រលប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិធម្មកេត្តិ៍ ឃុំកញ្ជ្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ ម៉េត ហ៊ាង ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិ/ឃុំកើត ហេតុខាងលើ និងត្រូវជាបងថ្លៃជនបង្ក ដែលរងរបួសមួយគ្រាប់ចំស្មាខាងស្តាំ។
សមត្ថកិច្ចបានបន្តថា៖ មូលហេតុ នៃការផ្ទុះអាវុធ ដោយសារជនសង្ស័យជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកតំបែររូបនេះ ផឹកស្រវឹង យកកាំភ្លើងខ្លី ម៉ាកប៉េអាកុល មកលេង ហើយក៏រាលកៃត្រូវជនរងគ្រោះតែម្តង។
មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា៖ ពិតជាមានករណីផ្ទុះអាវុធនេះមែន ដោយសារបងថ្លៃជនសង្ស័យយកកាំភ្លើងនោះកាន់មើល ដោយពុំដឹងថាមានគ្រាប់ ក៏រាលកៃផ្ទុះ ។ រឿងនេះកើតហេតុនៅស្រុក កញ្ជៀច ខេត្តព្រៃវែង ដូច្នេះខាងកងកំលាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានចាត់ការធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធី៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print