គួរបញ្ឈប់ទម្លាប់យកគ្រាប់មីនច្នៃធ្វេីជាឧប​ករណ៍ផ្សេងៗ​ ងាយបង្កគ្រោះថ្នាក់ណាស់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ មានហេតុ​ការណ៍​ផ្ទុះ​គ្រាប់ប្រភេទ​១២៥មិល្លីម៉ែត្រ​ បណ្តាល​ឲ្យ​បុរសម្នាក់ត្រូវគ្រាប់​ ចំពោះធ្លាយ​ពោះវៀន​ស្លាប់​ភ្លាមៗ​នៅកន្លែង​កេីត​ហេតុ​ នៅពេលជនរងគ្រោះយក​គ្រាប់នេះធ្វេីជាកំណល់ដំដែកធ្វេីកំបិត​ ។

សមត្ថកិច្ចអោយដឹងថា ហេតុ​ការណ៍​នេះកេីតឡេីងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលា​ ម៉ោង៩និង៣0នាទី នៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុក-ខេត្ត​ត្បូងឃ្មុំ​។

ជនរងគ្រោះ ឈ្មោះ ភាព ផល អាយុ៥៩ឆ្នាំ ជា​ ជាងធ្វើកាំបិតពូថៅ និងជាកម្មករក្រុម​ហ៊ុនចំការកៅស៊ូជុប​ ។

តាមការរៀបរាប់បញ្ជាក់ពីពល​រដ្ឋក្នុងភូមិថា​ ពិតជា​ មិនគួរ​អោយជឿសោះថា​ កន្លងមកកំណល់នេះ​ គាត់ប្រេីប្រាស់យូរហេីយ​ ធ្វេីជា​ឧបករណ៍​ដំធ្វេី​ ដែក​កាំបិត​ ពូថៅ​ ជាប្រចាំមិនដែលមានបញ្ហាឡើយ លុះនៅព្រឹកមិញនេះ ក៍ផ្ទុះគ្រាប់កំណល់​ នោះ បណ្តាលឲ្យគាត់ស្លាប់ភ្លាមៗតែម្តង។

ពាក់ព័ន្ធ​នឹងសោកនាដកម្មនេះ​ សមត្ថកិច្ច​បាន​ធ្វេី​ ការក្រេីនរំឭកដល់ពលរដ្ឋត្រូវជៀសអោយឆ្ងាយ​ មិនត្រូវ​ប៉ះពាល់ទៅលើគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទ ឬជួយរាយការណ៍ភ្លាមៗជូនសមត្ថកិច្ចជំនាញក្នុងករណីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ​ ៕​ ដោយ​ ៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print