ខេត្តត្បូងឃ្មុំ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួុយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីលោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវពិនិត្យនិងឈានដល់ឃាត់ខ្លួុនមនុស្សចំនួន០២នាក់ ជាជនជាតិថៃ ពាក់ព័ន្ធនឹងខួងរណ្ដៅថ្មនិងបំផ្ទុះធ្វេីអោយ ដុំថ្មផ្លោងចំក្បាលមនុស្សស្លាប់ ។
ជនសង្ស័យជាជនជាតិថៃ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីមានករណីបំផ្ទុះថ្មបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅត្រង់ចំណុចការដ្ឋានម៉ាសុីនកិនថ្មសំភារ:សំណង់ របស់ក្រុមហ៊ុន ឆៃណារ៉ូតអ៊ែនប៊្រីតខុមប្រេសិន (ChinaRoad andBride Cita tion) ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។
នគរបាលអោយដឹងថា ការចុះឃាត់ខ្លួនជនទាំង ពីរនាក់នេះធ្វេីឡេីងដោយមានការសម្រប សម្រួលពីលោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ជនសង្ស័យ១.ឈ្មោះព្រីរ៉ាត់ម៉ាថាវ៉ុន (PRIRA TMA THAWORN )ប្រធានបច្ចេកទេសបំផ្ទុះ ២.ឈ្មោះកេតសេនី ប៊នម៉ា (KETSENIBUNMA ប្រធាន បច្ចេកទេសខួងរណ្ដៅបំផ្ទុះ។
បច្ចុប្បន្នជនបង្កបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី ៕ ដោយ ៖វណ្ណៈ